header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖​​​​​​​​​ បើប្រិយមិត្តបានឃើញវីដេអូដែលថតបាន កាលពីវេលាម៉ោងជិត១២ ថ្ងៃត្រង់ទី២១ ខែវិច្ឆិកា ឆ្​​​​​​​​នាំ២០២០ ពី​​​​​​​​​​​​សកម្មភាពចាប់ចោរ ហើយផ្អើលដល់ពេលបណ្ដាញសង្គមនោះ​​​​​​​​​​​ ប្រហែលជាឆ្ងល់ហើយថាតើធ្វើម៉េចទើបថតវីដេអូចោរបានយ៉ាងនេះ?

បើតាមជនរងគ្រោះ ឈ្មោះ ឃុន វីរៈ បានឲ្យដឹងថា ក្រុមចោរហ្នឹងបានធ្វើសកម្មភាពចូលក្នុងផ្ទះ យកសម្ភារៈ និង ម៉ូតូមួយគ្រឿងម៉ាក Beat ផលិតឆ្នាំ២០១៩ គឺតាំងពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៣ និង២៦នាទី ទៀបភ្លឺមកម៉្លេះ ដោយទ្វាររបើក ទើបឆោរឡោហើយឆែកកាមេរ៉ាសុវត្ថិភាព ឃើញសកម្មភាពរបស់ចោរ ។

ក្រោយមក ជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ខណ្ឌសែនសុខ ដោយម៉ូតូជនរងគ្រោះមានភ្ជាប់ GPS ផង ក៏ព្យាយាមស្វែងរកម៉ូតូតាម GPS រហូតមកដល់មន្ទីរពេទ្យកាល់ម៉ែត ស្រាប់តែឃើញម៉ូតូរបស់ខ្លួនដាក់ផ្ញើនៅក្បែររបងពេទ្យ ក៏បានរាយការណ៍ជូនកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម រួចមកជនរងគ្រោះ ក៏រាយការណ៍ផ្ទាល់មាត់ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ខណ្ឌដូនពេញ តាំងពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីសុំកម្លាំងជំនាញស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ ប៉ុន្តែមន្ត្រីនគរបាលយុត្តិធម៌ប្រចាំប៉ុស្តិ៍ស្រះចក បានឆ្លើយថា ចាំឲ្យមន្ត្រីក្រោមឱវាទទៅមើល ដោយមិនឃើញវត្តមានសមត្ថកិច្ចប៉ុស្តិ៍ស្រះចក ទើបជនរងគ្រោះនៅតែបន្តទៅរកសមត្ថកិច្ច ២ទៅ៣ដង ទៀត ដើម្បីសុំកិច្ចអន្តរាគមន៍ តែមន្ត្រីនគរបាលប្រចាំប៉ុស្តិ៍ស្រះចកនៅតែមិនឃើញមកទេ។

ចាំសមត្ថកិច្ចចោរច្បាស់ជារត់បាត់ទៀតហើយទើបសម្រេចចាប់ចោរដោយខ្លួនឯង ដោយមកអង្គុយសំកុករង់ចាំមុខសញ្ញាកាច់កម៉ូតូរបស់ខ្លួន នៅក្បែរបងមន្ទីពេទ្យកាល់ម៉ែត តាំងពីព្រឹកដាច់បាយដាច់ទឹក រហូតមកដល់ម៉ោង១១ និង៤០នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០បង្កការផ្អើលប្រជាពលរដ្ឋ តែចាប់មិនបានឡើយ ព្រោះបក្ខពួកចោរជិះម៉ូតូពាក់ស្លាកលេខ ក្រចេះ 1B-3666 ដែលមកយកម៉ូតូនោះ ទំនងជាមានកាំ.ភ្លើ.ងជាប់ចង្កេះ ដោយមានពលរដ្ឋច្រើនផងធ្វើឱ្យចោរភ័យរត់ឡើងម៉ូតូបក្ខពួកចេញទៅដោយសុវត្ថិភាព ។។

បញ្ហានេះ ជនរងគ្រោះ បានរិះគន់ចំពោះនគរបាលប៉ុស្តិ៍ស្រះចក ដែលមិនបានមកអន្តរាគមន៍អោយទាន់ពេលវេលា ទោះបីជនរងគ្រោះ ខិតខំទៅសុំកិច្ចអន្តរាគមន៍ជាច្រើនលើកច្រើនសារក៏ដោយ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post