header ads

Sponsor

កាលពីថ្មីៗនេះ ស្ថាប័ន Counterpoint បានបង្ហាញនូវ《របាយការណ៍ការលក់ស្មាតហ្វូនក្នុងទីផ្សារសកលសម្រាប់ ត្រីមាសទី៣នៃឆ្នាំ២០២០》realme ប្រើរយៈពេល២ឆ្នាំបានក្លាយជា “ម៉ាកស្មាតហ្វូន ដែលមានចំនួនលក់រហូត ដល់ជិត50លានគ្រឿងជុំវិញពិភពលោក”។ ដើម្បីជាការអរគុណទៅដល់អ្នកគាំទ្ររបស់ realme នឹងបន្តពង្រឹង គុណសម្បត្តិ ដែលមានថាមពលថ្មធំ ដោយនឹងនាំយកនូវrealme C15 ជាម៉ូឌែលដំបូងដែលមានថាមពលថ្ម 6000mAh និង ការសាកលឿន18W ជូនដល់អ្នកគាំទ្រនៅក្នុងខែនេះ ដោយស្មាតហ្វូននេះ អាចនិយាយទូរស័ព្ទ បានរហូតដល់ទៅ 46ម៉ោង និងមើល YouTube បានរយៈពេល28ម៉ោង ហើយផលិតផល ដែលមានថាមពលថ្មធំ នៅលើទីផ្សារភាគច្រើនមានថាមពលថ្ម5000mAh បើប្រៀបធៀបនឹង realme C15 គឺមានថាមពលថ្ម6000mAh ដែលអាចទុកបានរហុតដល់ជាងកន្លះខែ។

(យោងតាមទិន្នន័យរបស់Counterpointបានបង្ហាញថា : realmeជាម៉ាកស្មាតហ្វូនដែលមានចំនួនលក់រហូត ដល់ជិត50លានគ្រឿងជុំវិញពិភពលោក)

អ្វីដែលគួរអោយកត់សម្គាល់នោះគឺ realme C15 ដែលនឹងមកទីផ្សារកម្ពុជា គឺមានលក្ខណៈខុសពីនៅទីផ្សារផ្សេងៗ ដោយមានបំពាក់នូវបន្ទះឈីប Snapdragon 460 និងមានអង្គផ្ទុក 4GB+64GB កាមេរ៉ា AI 4គ្រាប់ និង មានការរចនាជារាងធរណីមាត្របែបប្រដេញពណ៌ ក្លាយជាផលិតផលដែលពេញនិយមមួយទៀត និង ជាជម្រើសស្មាតហ្វូនលំដាប់ថវិកាដ៏ល្អសម្រាប់យុវវ័យ។ realme C15នឹងធ្វើការដាក់ប្រកាសតម្លៃនៅថ្ងៃទី10ខែវិច្ចិកា និងមានការដាក់លក់ដំបូងនៅថ្ងៃទី13ខែវិច្ឆិកា សូមទន្ទឹមរង់ចាំទាំងអស់គ្នា!

ថាមពលថ្មធំ6000mAh ដែលជាដំណោះស្រាយដ៏ល្អមួយ ហើយ realme C15 ត្រូវបានកែប្រែអោយប្រសើរឡើងដោយបំពាក់បច្ចេកវិទ្យាសាកថ្មលឿនមកលើ C series ដែលខុសពីជំនាន់មុន គឺ បច្ចេកវិទ្យាសាកថ្មលឿន18W។ នេះជាការហ៊ានឆ្ពោះមួយកម្រិតទៀតរបស់ស្មាតហ្វូនលំដាប់ថវិការបស់realme និង នាំមកនូវបទពិសោធន៍កំសាន្តកាន់តែអស្ចារ្យដល់យុវវ័យ។

ជាមួយគ្នានេះដែរ realme ក៏បាននាំយកមកជាមួយនូវនាឡិកាឆ្លាតវៃមួយទៀតគឺ realme Watch S ដែលអាចកាន់ថ្មបានរយៈពេល15ថ្ងៃ។ ការរចនានៃrealme Watch S មានរាងមូល កាន់តែទាន់សម័យ ពេញនិយម ដោយវាមិនត្រឹមតែអាចវាស់អុកសុីសែនក្នុងឈាម ថែមទាំងមានមុខងារការពារជម្រាបទឹកIP68 និងមានមុខងារតាមដានចង្វាក់បេះដូងក្នុងកំឡុងពេលហែលទឹកបានទៀតផង កាន់តែមានទំនុកចិត្តចំពោះការតាមដានសុខភាព ហើយនៅថ្ងៃទី១០ខែវិច្ឆិកានេះនឹងប្រកាសជាមួយនិងrealme C15ផងដែរ សូមទន្ទឹមរង់ចាំទាំងអស់គ្នា!

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post