header ads

Sponsor

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន បញ្ជាក់​ពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​០៩ ដល់ ១៧ ខែធ្នូ ឆ្នាំ​២០២០​។​

​ក្រសួង​បាន​ឲ្យ​ដឹងថា ជ្រលង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន រំកិល​ឡើងទៅ​លើ​ជាមួយនឹង​ខ្យ​សល់​មូសុង​ឦសាន បក់​ខ្សោយ​មកលើ​កម្ពុជា​។ សម្រាប់​ថ្ងៃទី​១១-១៥ ខែធ្នូ ប្រទេស​កម្ពុជា នឹង​ទទួល​ឥទ្ធិពល​ពី​ក្រ​មិ​ត​សម្ពោធ​ទាប​ខ្សោយ​។​

​ស្ថានភាព​បែបនេះ​នឹងធ្វើ​ឲ្យ​៖

១៖ បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​

* សី​តុ​ណ្ណ​ភាព​អប្បបរមា មាន​ពី​២២-២៥ អង្សា​សេ​
* សី​តុ​ណ្ណ​ភាព​អតិបរមា មាន​ពី​២៨-៣២​អង្សា​សេ​

២៖ បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​

* សី​តុ​ណ្ណ​ភាព​អប្បបរមា មាន​ពី​២០-២២ អង្សា​សេ​
* សី​តុ​ណ្ណ​ភាព​អតិបរមា មាន​ពី​២៨-៣០​អង្សា​សេ​

៣៖ តំបន់​មាត់សមុទ្រ​
* សី​តុ​ណ្ណ​ភាព​អប្បបរមា មាន​ពី​២៤-២៦ អង្សា​សេ​
* សី​តុ​ណ្ណ​ភាព​អតិបរមា មាន​ពី​២៨-៣០​អង្សា​សេ​៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post