header ads

Sponsor

ខេត្តកណ្តាល ៖ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ សូមឆ្លើយតបចំពោះ វីដេអូឃ្លីប តាមការស៊ែររបស់គណនី និងផេកហ្វ៊េសប៊ុក មួយចំនួន ដែលបានបង្ហោះឃ្លីបវីដេអូ អំពីសកម្មភាព ក្មេងស្ទាវបង្ហោះម៉ូតូនៅលើផ្លូវជាតិលេខ១ ។

ក្រោយពីតាមដានឃ្លីបវីដេអូខាងលើនេះ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោស្នងការ លោកអធិការនគរបាលស្រុកកៀនស្វាយ បានបញ្ជាឲ្យកម្លាំងក្រោមឱវាទរបស់ខ្លួនចុះស្រាវជ្រាវ និងបានបញ្ជាក់ថា ៖ ក្រុមក្មេងស្ទាវទាំងនោះបានធ្វើសកម្មភាពបង្ហោះម៉ូតូចាប់ពីចំណុចវត្តទួល ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រួចមកដួលនៅចំណុចផ្សារកៀនស្វាយផ្លាហ្សា ស្ថិតក្នុងភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ក្រោយពីដួលក្រុមក្មេងស្ទាវបានលើកម៉ូតូជិះគេចខ្លួន មុនសមត្ថកិច្ចទៅដល់កន្លែងកើតហេតុ ។

ករណីនេះលោកអធិការស្រុកកៀនស្វាយបានដាក់ផែនការឲ្យលោកនាយប៉ុស្តិ៍ភូមិធំសហការជាមួយលោកនាយប៉ុស្តិ៍សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ធ្វើការឃ្លាំមើល និងបង្ក្រាបករណីនេះឲ្យបាន ។

អាស្រ័យហេតុនេះ សូមបណ្តាញសារព័ត៌មាន និងសាធារណជន តាមបណ្តាញសង្គមមេត្តាជ្រាប ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post