header ads

Sponsor

ព្រះសីហនុ៖ លោកឧត្ដមសេនីយ៍​ទោ​ ជួន​ ណារិន​ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ បានអោយដឹងនៅ​ព្រឹក​នេះថា​ នៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ០៣ និង ០០នាទី ទៀបភ្លឺ កម្លាំងនគរបាល​ព្រហ្មទណ្ឌកម្រិត​ស្រាល បានទទួលពីមាន​ពីប្រជាពលរដ្ឋថា មានករណី អំពើចោរកម្ម (លួចកាច់បំបែកសោរកម៉ូតូ) នៅចំណុចផ្លូវបេតុងចូលទៅភូមិថ្មី ស្ថិតនៅ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។

បន្ទាប់ពីទទួលដំណឹងភ្លាម កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះទៅដល់ទីតាំងដែលប្រជាពលរដ្ឋបានរាយការណ៍ ឃើញជនសង្ស័យ ០១នាក់ កំពុងលើកម៉ូតូ ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ដាក់ចូលក្នុងរថយន្តបំរ៉ុងបើកចេញ គ្រាន់តែឃើញកម្លាំងសមត្ថកិច្ចយើងភ្លាម ជនសង្ស័យបានរត់ថ្មើជើងចូលទៅក្នុងព្រៃគេចខ្លួនបាត់ ដោយបន្សល់ទុក រថយន្ត ០១គ្រឿង ម៉ាក LEXUS RX300 ពណ៌ទឹកប្រផេះ ពាក់ស្លាកលេខៈ ភ្នំពេញ 2AS-2624 ដែលជនសង្ស័យជិះធ្វើសកម្មភាព និងមានម៉ូតូ ០១គ្រឿង ដែលជនសង្ស័យលួចបាន ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ស្លាកលេខៈ ព្រះសីហនុ 1T-5150 នៅក្នុងរថយន្តដែលជនសង្ស័យជិះធ្វើសកម្មភាព ។

បន្ទាប់មកកម្លាំងសមត្ថកិច្ចយើងបានត្រួតពិនិត្យនៅក្នុងរថយន្ត រកឃើញកាបូបលុយរបស់ជនសង្ស័យ ហើយនៅក្នុងកាបូបនោះមានអត្តសញ្ញាណប័ណ្ណរបស់ជនសង្ស័យ ០១សន្លឹក លេខៈ ០៨០៣៦០២១០ មានឈ្មោះ ជា ដារ៉ា ភេទប្រុស ថ្ងៃខែឆ្នាំកំណើតៈ ០៦-១០-១៩៩២ អាស័យដ្ឋានបច្ចុប្បន្នៈ ខ័ណ្ឌដូនពេញ សង្កាត់ផ្សាថ្មីបី ទីក្រុងភ្នំពេញ ព្រមទាំងកាតធនាគារ ABA ០១សន្លឹក ។

បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​កសាង​សំណុំ​រឿង​ដេីម្បី​បញ្ជូនទៅ​អយ្យការអមសាលាដំបូង​ខេត្ត​ព្រះសីហនុ​ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post