header ads

Sponsor

ភ្នំពេញ៖ ស្ត្រីម្នាក់បានដើរតាំងពីខេត្តតាកែវ រហូតមកដល់ភ្នំពេញ ខណៈកំពុងដើរសុខៗ ស្រាប់តែដួលសន្លប់ក្បែរភ្លើងស្តុបអាងទឹក កាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៥ កែងផ្លូវលេខ៣៣៦ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ស្រ្តីរងគ្រោះខាងលើនេះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ដោយបានដើរតាំងពីខេត្តតាកែវ តាមបណ្តោយផ្លូវលេខ២១៥ រហូតមកដល់ភ្នំពេញ ហើយខណៈកំពុងដើរសុខៗស្រាប់តែដួលសន្លប់ក្បែរភ្លើងស្តុបអាងទឹក ក្នុងខណ្ឌ៧មករាតែម្ដង ស្របពេលជំងឺកូវីដ-១៩កំពុងតែរីករាលដាលក្នុងសហគមន៍ ដែលជាហេតុធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមិនហ៊ានចូលទៅជួយនោះទេ គឺបានត្រឹមរាយការណ៍ទៅកម្លាំងសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកជួយធ្វើអន្តរាគមន៍។

កម្លាំងសមត្ថកិច្ចបានមកដល់ចំណុចកើតហេតុ រួចទំនាក់ទំនងទៅរថយន្តសង្គ្រោះបន្ទាន់មកដឹកយកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែត និងស្វែងរកក្រុមគ្រួសារគាត់ផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post