ភ្នំពេញ៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ បានចេញលិខិតជូនដំណឹងមួយ ស្ដីពីការកំណត់ថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៩-២០២០ (បាក់ឌុប)។
ក្នុងលិខិតនោះក្រសួងបានសម្រេចកំណត់សម័យប្រឡងនៅថ្ងៃទី១១ ខែមករាឆ្នាំ២០២១ ជាកាលបរិច្ឆេទនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០១៩-២០២០(បាក់ឌុប) ហើយក្រសួងនឹងចេញលិខិតលម្អិតស្ដីពីការរៀបចំ និងការប្រព្រឹត្តិទៅ នៃការប្រឡងសញ្ញាបត្រទុតិយភូមិក្នុងពេលឆាប់ៗខាងមុខ៕
សូមអានលិខិតនៅខាងក្រោម៖