header ads

Sponsor

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីករណីវិជ្ជមានកូវី១៩ ថ្មីម្នាក់ទៀត ដែលបានឆ្លងពីមិត្តភក្តិ ដែលចូលហាង Zando បឹងកេងកង ហើយរកឃើញវិជ្ជមានកូវីដ១៩។

អ្នកជំងឺកូវីដ១៩ ដែលទើបរកឃើញនេះ ជាស្ត្រីជនជាតិខ្មែរ ឈ្មោះ ទីម ស្រីពេជ្រ អាយុ២៦ឆ្នាំ ស្នាក់នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាមិត្តភក្តិរបស់អ្នកជំងឺឈ្មោះ អិត កុម៉ាល ភេទប្រុសអាយុ៣៥ឆ្នាំ ដែលបានរកឃើញវិជ្ជមានកូវីដ១៩ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ស្ត្រីរូបនេះ ផ្តល់ដោយវិជ្ជាស្ថានប៉ាស្ទ័រកម្ពុជា គឺវិជ្ជមានកូវីដ១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។

បើតាមក្រសួងសុខាភិបាល គិតរហូតមកទល់ពេលនេះ ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា គឺ មានអ្នករកឆ្លង កូវីដ-១៩ សរុបចំនួន៤០នាក់ ហើយ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post