header ads

Sponsor

កម្លាំងនគរបាលរាជធានីភ្នំពេញក្នុងរយៈពេល១ឆ្នាំ២០២០ បានចេញប្រត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនរឹបអូសបានជិត២០០គីឡូក្រាម និងចាប់ឃាត់ខ្លួនជនសង្ស័យជនជាតិខ្មែនិងបរទេសសរុប៣.៦៣៨នាក់ បញ្ជូនយកទៅចាត់ការតាមផ្លូវច្បាប់ ។

ការបង្ក្រាបគ្រឿងញៀនពីកម្លាំងនគរបាលរាជធានីភ្នំពេញនេះផងដែរត្រូវគេមើលឃើញថា ដែលនាំឱ្យបទល្មើសគ្រឿងញៀននៅឆ្នាំ២០២០នេះមានការថយចុះគួរឱ្យកត់សម្គាល់ ។

ក្នុងនោះនៅឆ្នាំ២០២០ ក៏បានបង្ក្រាបក្លឹបកម្សាន្តធំៗចំនួន០៣កន្លែង ជាប់ពាក់ព័ន្ធនឹងការជួញដូរ និងផ្តល់ទីតាំងឱ្យប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ។1


យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យដឹងថា នៅឆ្នាំ២០២០ កម្លាំងនគរបាលរាជធានីភ្នំពេញចេញប្រតិបត្តិការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៥ ដោយចេញបង្ក្រាបបាន២.០៧៥ករណី ប្រៀបធៀបនឹងឆ្នាំ២០១៩ ចេញបង្ក្រាបបាន២.២៧៧ករណី(នាំឱ្យបទល្មើសគ្រឿងញៀនបានថយចុះ២០២ករណី) ឃាត់ខ្លួនជនសង្ស័យ៣.៦៣៨នាក់ ក្នុងនោះចាប់យកនឹងដកវត្ថុគ្រឿងញៀនសរុប១៩៧,៣៥៨.៦៥ក្រាម(១៩៧គីឡូក្រាមនិង៣៥៨ក្រាម៦៥) អាវុធខ្លី០៣ដើម, ដាវដែកកែច្នៃ១៤ដើម, រថយន្ត០៤គ្រឿង,ម៉ូ តូ៥.៥៧០គ្រឿង,ទូរស័ព្ទដៃ៤៧៥គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post