ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ កម្លាំងនគរបាលខណ្ឌចំការមន បានឃាត់ខ្លួន យុវជនមួយក្រុមជិះម៉ូតូកែច្នៃបំពុងស៊ីម៉ាំងខុសបច្ចេកទេស ដែលធ្វើឲ្យមានសំឡេងឮខ្លាំងៗ បង្កជាការប៉ះពាល់ដល់ប្រជាពលរដ្ឋផ្សេងទៀតនៅក្បែរដងផ ទៅធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ព្រមទាំងដោះដូរបំពុងស៊ីម៉ាំងឲ្យដូចដើមវិញផងដែរ។
លោក យិន សាន អធិការនគរបាលខណ្ឌចំការមន បានឱ្យដឹងថា ក្រុមយុវជនជិះម៉ូតូកែច្នៃបំពុងស៊ីម៉ាំងខុសបច្ចេកទេសនេះ បានឃាត់ខ្លួនយកទៅផ្នែកចរាចរណ៍ ឱ្យធ្វើកិច្ចសន្យា និងណែនាំពីច្បាប់ចរាចរណ៍ផ្លូវគោក (អនុក្រឹត្យលេខ៣៨) ត្រូវពិន័យទឹកប្រាក់ ១០០,០០០រៀល អំពើល្មើសអក្ស័រគ សម្លេងម៉ាស៊ីនខ្លាំង ឬផ្សែងច្រើន ដោយក្នុងនោះ នគរបាលប៉ុស្តិ៍ទាំង៥ បានធ្វើការឃាត់បានម៉ូតូទាំង៣គ្រឿង ទុករយៈពេល៣ថ្ងៃ មិនតម្រូវការផាកពិន័យរាល់បង់លុយកាក់នោះទេ តែតម្រូវធ្វើកិច្ចសន្យា បញ្ឈប់ សកម្មភាពកែច្នៃបំពុងស៊ីម៉ាំង និងដូរបំពង់ស៊ីម៉ាំងឱ្យដូចដើមវិញ និងប្រគល់ម៉ូតូយកទៅប្រើប្រាស់វិញ។
លោក យិន សាន បានបន្តថា ប្រសិនបើមានលើកទី២ កម្លាំងនគរបាលឃាត់បានម៉ូតូដដែល និងធ្វើការផាកពិន័យគុណជាពីរតែម្តង។