header ads

Sponsor

តាមរយៈគណនីហ្វេសប៊ុក ឈ្មោះ សាយ ស៊ាំ អាចជាមេធាវី បានបង្ហោះនៅលើគណនីរបស់ខ្លួនថា បទល្មើសវាយសម្លាប់នៅនឹងកន្លែងមានវីដេអូ ជាភស្តុតាងហើយនៅពិបាកប៉ុនហ្នឹង ចុះបើស្លាប់ហើយគ្មានវីដេអូជាភស្តុតាង តើជនរងគ្រោះទៅជាយ៉ាងណា ? ពេលនេះក៏ដូចជាពេលមុន អ្វីដែលខ្ញុំចង់បានគឺការកាត់ទោសមួយមានភាពយុត្តិធ៌ម គឺសម្រាប់ជាប្រយោជន៍ឲ្យជនរងគ្រោះផង និងជាប្រយោជន៍ឲ្យយុវជននៃយើងបានឃើញជាគំរូ មិនត្រូវយកការវាយសម្លាប់គ្នាមកដោះស្រាយបញ្ហាឡើយ។

គណនីដដែលបានបន្ថែមទៀតថា ខ្ញុំនៅតែសង្ឃឹមថានឹងមានយុត្តិធ៌ម ព្រោះតែមានសន្តិភាព ។

ជាមួយគ្នានេះដែរគ្នាគណនីដដែលបានចែករំលែក ករណីដែល តុលាការ​សម្រេច​ដោះ​លែង​យុវ​សិស្ស​ដែល​វាយ​គូ​ទំនាស់​ស្លាប់​ នៅ​ខណ្ឌ​បឹង​កេង​កង​ រួចលើកឡើងថា៖

«មើលចុះហេតុអ្វីបានជាចៅក្រមសាលាដំបូងរាជធានីភ្នំពេញម្នាក់នេះមានមនោសញ្ចេតនាជ្រាលជ្រៅខ្លាំងម៉្លេះជាមួយឧក្រិដ្ឋជន ដោយហ៊ានលែងឧក្រិដ្ឋជនទាំងខុសនិតិវិធី គឺមិនបានផ្តល់ដំណឹងសូម្បីតែបន្តិចមកមេធាវី ឬ ឪពុកម្តាយខាងដើមចោទសោះអញ្ចឹង ? ? ?»

រូបលោក សាយ ស៊ាំ នៅខាងឆ្វេង

សូមជ្រាបជូនថា៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២០​នេះចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ហម ម៉េង​សែ តាមរយៈ​សវនាការ​មុន​អង្គសេចក្ដី​ បានសម្រេច​ដោះលែង​បន្ទាន់​យុវ​សិស្ស​ឈ្មោះ នី លី​ស៊ា​ង អាយុ​១៥​ឆ្នាំ ជា​សិស្សសាលា​AIS ឲ្យ​នៅ​ក្រៅ​ឃុំ ដែល​ជាប់ចោទ​ពី​បទ​ឃាតកម្ម ពាក់ព័ន្ធ​ការ​វាយ​គូ​ទំនាស់​មួយ​ដៃ​ស្លាប់។

ការសម្រេចដោះលែងនេះ តុលាការបានភ្ជាប់ជាមួយលក្ខខ័ណ្ឌ៣ចំណុច ទី​១​ឪពុកម្ដាយ​ជនជាប់ចោទ​ ត្រូវ​នាំ​កូន​មក​បង្ហាញ​តុលាការ​ពេល​មាន​ដីកាកោះ, ទី​២ មិន​ត្រូវ​ដូរ​លំនៅឋាន, ទី​៣ ​ត្រូវ​ដាក់​ប្រាក់​តម្កល់​ចំនួន​២០​លាន​រៀល។ សេចក្ដីសម្រេច​នេះ​ ធ្វើឡើង​បន្ទាប់ពី​តុលាការ​ បាន​ឃុំខ្លួន​ជនជាប់ចោទ នី លី​ស៊ា​ង អស់​រយៈពេល​១១​ខែ និង​២៥​ថ្ងៃ ដោយសារ​ការ​អូស​បន្លាយ​នីតិវិធី​តាមរយៈ​ការ​ប្ដឹង​ដិត​ចិត្ត​ចៅក្រម​ស៊ើបសួរ​ដល់​ទៅ​៣​រូប ​ពី​សំណាក់​ក្រុម​គ្រួសារ​ជនរងគ្រោះ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post