header ads

Sponsor

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយ បុរសម្នាក់ជាមន្ត្រីយោធាបានបើករថយន្ត ក្នុងល្បឿន លឿន ខុសគន្លងរបស់ការរដ្ឋានដាក់លូ ជ្រុលទៅបុកម៉ូតូមួយគ្រឿង បណ្តាលឲ្យប្ដីស្លាប់ ប្រពន្ធរងរបួសធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ ៣ មុខកងពលតូចលេខ៧០ ស្ថិតក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃសុក្រទី១៨ ខែធ្នូ ឆ្នាំ២០២០។ 

ជនរងគ្រោះមានឈ្មោះ សុន ណង់ ភេទប្រុស អាយុ៣៦ឆ្នាំ(ស្លាប់) ធ្វើការជាជាងសំណង់ រស់នៅភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាងខេត្តកណ្តាល ត្រូវជាប្តី និងឈ្មោះយី សុខគីអាយុ៣២ឆ្នាំ (រងរបួសធ្ងន់) ធ្វើការរោងចក្រ ត្រូវជាប្រពន្ធ ជិះម៉ូតូ ហុងដាពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល1R-7396 ។

អ្នកបើករថយន្តបង្ក មានឈ្មោះភិន សុផន ភេទប្រុស (ស្រវឹង) ជាយោធាបញ្ជាការដ្ឋានកងទ័ពជើងគោក កងឯកភាពខុទ្ទកាល័យ ឋានន្តរស័ក្ត វរសេនីយ៍ទោ បើករថយន្ត ម៉ាកឡិចស៊ីស LX450 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2I-7318 ។

មុនដំបូងគេឃើញ រថយន្តបង្ក បើកតាមបណ្តោយ ផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូងល្បឿនយ៉ាងលឿនដូចហោះ ចំណែកឯម៉ូតូរងគ្រោះ ពីត្បូងទៅជើងបញ្រ្ចាស់ទិសគ្នា ដោយសារចំណុចកើតហេតុ ជាចំណុចការរដ្ឋាន កំពុងដាក់លូ ផ្លូវមួយចំហៀងត្រូវបានបិទគេដាក់រនាំងដែក ពុះចែកគន្លងផ្លូវជា២ សម្រាប់មធ្យោបាយធ្វើដំណើរគ្រប់ប្រភេទ ។

រថយន្តបានបើក មកគន្លងម្ខាង របស់ម៉ូតូជនរងគ្រោះ បុកម៉ូតូជនរងគ្រោះ ពេញទំហឹងតែម្តងបណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ ។

សមត្ថកិច្ចបាននាំ អ្នកបើករថយន្តបង្កដោយមានស្ថានភាពស្រវឹង ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ ដើម្បីប្រគល់ឲ្យមជំនាញចាត់ការបន្ត តាមនីតិវិធី ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post