header ads

Sponsor

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មក បង្កឡើងដោយរថយន្ត HILUX VIGO មួយគ្រឿងបានបុក បង្គោលភ្លើងស្តុបជាប់របងអង់តែនទួលគោកបណ្តាលឲ្យទ្រេត ឯរថយន្តខ្ទេចផ្នែកខាងមុខចំហៀងខាងស្ដាំទៅមុខលែងរួច អ្នកបើកគេចខ្លួនបាត់ បន្សល់ទុកបណ្ណសម្គាល់ខ្លួនមួយសន្លឹក ជានាយរងផ្នែកសណ្ដាប់ធ្នាប់ខណ្ឌពោធិ៍សែនជ័យ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០២និង ៤០ នាទីទៀបភ្លឺឈានចូលថ្ងៃទី១៩ ខែធ្នូឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ ៣៧២ ជាប់របងអង់តែនទួលគោក ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានមុនកើតហេតុគេឃើញរថយន្ត HILUX VIGO មួយគ្រឿងពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ 2AA-4999 ធ្វើដំណើតតាមបណ្តោយផ្លូវ៣៧២ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើផ្លូវកោងបួងចង្កូតមិនទាន់ជ្រុលបុកបង្គូលភ្លើងស្តុបពេញទំហឹងបណ្តាលឲនយទ្រេត ឯរថយន្តខូចខាតផ្នែកខាងមុខខាងស្តាំបែកយ៉ាន់ យ៉ាងដំណំទៅមុខលេងរួច។ភ្លាមនោះតៃរថយន្តបានបើកចុះគេចខ្លួនចេញពីកន្លែងហេតុបាត់ស្រមោល បន្សល់ទុក បណ្ណសម្គាល់ខ្លួន មានឈ្មោះ ម៉េង ឡ មានឋានន្តរសក្តិ អនុសេនីយ៍ទោ នាយរងផ្នែកសណ្តាប់ធ្នាប់ និងចរាចរណ៍ អធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ១សន្លឹកនៅក្នុងរថយន្ត។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចចុះមកស្ទូចរថយន្តយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post