header ads

Sponsor

ភ្នំំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តប៉ៃលិន នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នៅសាលាខេត្តប៉ៃលិន។ 

សូមជម្រាបថា លោកជំទាវ បាន ស្រីមុំ ត្រូវបានព្រះករុណា ព្រះមហាក្សត្រ តែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ជំនួសឯកឧត្តម ផាន់ ចាន់ធុល ដែលត្រូវតម្លើងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

លោកជំទាវ បាន ស្រីមុំ បានក្លាយជាស្រ្តីដំបូងគេក្នុងប្រវត្តិសាស្រ្តខេត្តប៉ៃលិន ដែលទទួលបានតំណែងជាអភិបាលប្រចាំខេត្តទឹកដីត្បូងពេជ្រនេះ និងជាអភិបាលខេត្តស្រីទី២ នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីលោកជំទាវ មិថុនា ភូថង ដែលជាអភិបាលខេត្តកោះកុងផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post