header ads

Sponsor

ខេត្តសៀមរាប៖ ករណីគ្រោះថ្នាក់ចរាចរណ៍កាលពីម្សិលមិញនេះ យ៉ាងហោចណាស់ មនុស្សម្នាក់ បានស្លាប់ និង៣នាក់ទៀតរងរបួសធ្ងន់ស្រាល វេលាម៉ោង១៧និង៤០នាទី ថ្ងៃទី២១ខែធ្នូ ឆ្នាំ២០២០ នៅលេីផ្លូវជាតិលេខ៦ ស្ថិតនៅភូមិថ្នល់កែង ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប។

បើតាម សមត្ថកិច្ចស្រុកជីក្រែងបានរាយការណ៍ថាករណីនេះគឺ រវាងរថយន្តម៉ាក Mazda ពណ៌ត្រេអុី ពាក់ ស្លាកលេខ ខេមរភូមិន្ទ02- 2.9574 វ៉ាជែងក៏ទៅបុកនឹងរថយន្តម៉ាក Jeep ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2BE 1738 រួចអ្នកបើកបររថយន្តម៉ាស្ដារត់គេចខ្លួនបាត់។

ជនរងគ្រោះ

1-ឈ្មោះ សំ ពាយ ភេទប្រុស អាយុ 44ឆ្នាំមានទីលំនៅ បុរីប៉េងហួត ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ( អ្នករួមដំណេីរ ស្លាប់ )

2- ឈ្មោះ ពុធ ពិសី ភេទស្រី អាយុ 38ឆ្នាំមានទីលំនៅ បុរីប៉េងហួត ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ( អ្នករួមដំណេីរ របួសធ្ងន់ )

3- ឈ្មោះ យូរ រ៉ូ ភេទប្រុស អាយុ 02ឆ្នាំ ( ជាកូនជនរងគ្រោះខាងលេីរបួសស្រាល)

4-ឈ្មោះ សួន សុកូឡា ភេទប្រុ អាយុ29 ឆ្នាំមានទីលំនៅ ភូមិកងតាណឹងទី8 ឃុំកងតាណឹម ស្រុកកងមាស ខេត្តកំពង់ចាម ( អ្នកបេីកបររថយន្ត Jeep របួសស្រាល )។

ជនរងគ្រោះ ត្រូវបានគេបានបញ្ជូនទៅមន្ទីរពេទ្យស្រុកសូទ្រនិគម។ ក្រោយកើតហេតុ រថយន្តទាំង ពីរគ្រឿងត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការនគរបាល ស្រុកជីក្រែងដើម្បី អនុវត្តតាមនិតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post