header ads

Sponsor

ឧត្ដរមានជ័យ​ ៖លោកប្រធានផ្នែកសន្តិសុខ​ នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ឈ្មោះ ម៉ា សុភាព ឋានន្តរស័ក្ត វរសេនីយ៍ឯក ត្រូវបានស្ត្រីម្នាក់ឈ្មោះ ហង្ស សំណាង អាយុ២៨ឆ្នាំ ជាប្រពន្ធ​ ប្ដឹងទៅតុលាការ ខេត្តឧត្ដរមានជ័យ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ករណី ថាបានបង្កហិង្សាទៅលើស្រ្ដីជាប្រពន្ធ កាលពីថ្ងៃទី០៦​ ខែធ្នូ​ ឆ្នាំ២០២០កន្លងទៅថ្មីៗ ស្ថិតនៅក្នុងបន្ទប់ស្នាក់នៅ ក្នុងស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ក្នុងភូមិបុរីរដ្ឋបាល សង្កាត់សំរោង​ ក្រុងសំរោង​ ខេត្តឧត្ដរមានជ័យ។

បើយោងទៅតាមពាក្យបណ្ដឹងស្រ្ដីឈ្មោះ​ ហង្ស សំណាង ដាក់ទៅប្ដឹងទៅ តុលាការ មានខ្លឹមសារ​ដូចខាងក្រោម​ ៖​ ឈ្មោះ ម៉ា សុភាព ភេទប្រុស​ អាយុ៤៨ឆ្នាំ ពីបទហិង្សាប្រព្រឹត្តដោយអនិតិសន្វាសជន គំរាមកំហែង ប្រព្រឹត្តនៅចំណុច​ ក្នុងស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ កាលពីថ្ងៃទី០៦​ ខែធ្នូ​ ឆ្នាំ២០២០ ក្នុងភូមិបុរីរដ្ឋបាល សង្កាត់សំរោង​ ក្រុងសំរោង​ ខេត្តឧត្ដរមានជ័យ។​

ឈ្មោះ​ ម៉ា​ សុភាព បានប្រើអំពើហិង្សា និងគំរាមកំហែង ជាច្រើនលើកច្រើនសារមកហើយ ធ្វើអោយនាងខ្ញុំ​ ទ្រាំរស់នៅមិនបានតទៅទៀតឡើយ និងបានសម្រេចិត្ដប្ដឹងមកសាលាដំបូងខេត្តឧត្ដរមានជ័យ និងទាមទារបស់របរនាងខ្ញុំមកវិញ និងទាមទាសំណងជំងឺចិត្ត​ ១០ម៉ឺនដុល្លារ ជាថ្លៃខាតបង់ពេលវេលា​ និងការចំណាយផ្សេងៗ​ ក្នុងការដំណើរនិតិវិធី និងអោយតុលាការផ្ដន្ទាទោសតាមច្បាប់។

យ៉ាងណាបើតាមសមីខ្លួនលើកឡើងពាក់ព័ន្ធទៅនឹងការចោទប្រកាន់នេះថា រឿងក្នុងគ្រួសារ អ្នកណា ក៏មានដែរ​ ប៉ះទង្គិចបន្តិចបន្តួច មិនគួរណាធ្វើបែបនេះទេ​ ដោយសារតែប្រពន្ធខ្លួនជឿលើម៉ែក្មេកទើបបកប្តឹងលោកបែបនេះ​ ចំពោះស្នងការប៉ូលិសខេត្តឧត្ដរមានជ័យថានឹងហៅទៅសួរនាំហើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post