header ads

Sponsor

នៅ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប. ខេត្តព្រៃវែង ដោយរួមសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យ គុណភាពសុវត្ថិភាព ផលិតផល ទំនិញម្ហូបអាហារ នៅផ្សារកំពង់ត្របែក ខេត្តព្រៃវែង។

ក្នុងសកម្មភាពនោះ មន្ត្រីជំនាញបានប្រើតេស្តឃីតដើម្បីធ្វើតេស្តបឋមរកសារធាតុ គីមីហាមឃាត់មួយចំនួនទៅលើ បន្លែ ផ្លែឈើ ពពុះសណ្តែក បាញ់កាញ់ គុយទាវ តៅគួយ និង ស្ករត្នោត ហើយបន្ទាប់មកមន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ ។

* ជាលទ្ធផលមន្ត្រីជំនាញបានធ្វើតេស្តសរុបចំនួន ១២ គំរូ ដោយបានរកឃើញ ពពុះសណ្តែក ៣ គំរូ ស្មើនឹង ០៣ គីឡូក្រាម និងបាញ់កាញ់ ០១គំរូ ស្មើនឹង ០១ គីឡូក្រាម មានសារធាតុគីមីប៉ូរ៉ាក់ និងបានរកឃើញទំនិញខូចគុណភាព និងហួសកាលបិរច្ឆេទប្រើប្រាស់ ចំនួន ៥៧ កញ្ចប់/ដប ស្មើនឹង ៤១.៥ គីឡូក្រាម ។

ជាមួយគ្នានេះដែលអាជីវករក៏បានធ្វើកិច្ចសន្យាផ្តិតមេដៃ បញ្ឈប់ដាក់តាំងលក់ទំនិញខូចគុណភាព និងមានផ្ទុកសារធាតុគីមីផងដែរ បន្ទាប់មន្ត្រីជំនាញក៏បានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះ យកទៅរក្សាទុកដើម្បីកម្ទេចចោល មានចំនួន សរុប ៤៥.៥ គីឡូក្រាម ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post