header ads

Sponsor

តាកែវ៖ ករណីមន្រ្តីនគរបាល នៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគបាលខេត្តតាកែវចំនួន៤រូប ដែលត្រូវប្រជាពលរដ្ឋចោទប្រកាន់ថា បានធ្វើសកម្មភាពភ្ជង់ប្លន់យកលុយអស់ចំនួន ៧ពាន់ដុល្លាអាមេរិក ក្នុងពេលបង្ក្រាបគ្រឿងញៀន។

បើតាមលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគបាលខេត្តតាកែវ គឺទទួលស្គាល់ថាពិតជាមានករណីនេះកើតឡើងពិតប្រាកដមែន ដោយថ្លែងប្រាប់អង្គភាពហ្វ្រេសញ៉ូសយ៉ាងដូចច្នេះថា «រឿងនេះជាករណីចុះបង្រ្កាបគ្រឿងញៀន ក៏ប៉ុន្តែមន្រ្តីយើងមិនចុះទៅចាប់គ្រឿងញៀនបែរជាទៅចាប់ជំរិតគេយកលុយទៅវិញ» ហើយលោកបានបង្កើតក្រុមការងារឲ្យគេស្រាវជ្រាវ ហើយបើរកឃើញកំហុសប៉ុនណាលោក នឹងដាក់វិន័យកងកំលាំងដូចជាបន្ថយស័ក្តិជាដើម ហើយបើរកឃើញកំហុសធ្ងន់ធ្ងរ និងសុំគោលការណ៍ទៅលើដើម្បីឲ្យថ្នាក់លើជាអ្នកសម្រេចតែម្ដង។

សូមជម្រាបជូនថាមន្រ្តីការិយាល័យបង្ក្រាបគ្រឿងញៀនខេត្តតាកែវ បួនរូប ត្រូវ​ជនរងគ្រោះចោទថា បាន​ចូលផ្ទះ​ប្រដាប់ដោយកាំភ្លើងភ្ជង់ប្លន់យកលុយជាង៧០០០ដុល្លារ ដែលចូលមកយកដល់ផ្ទះជាង៥០០០ដុល្លារហើយចាប់វាយខ្នោះ ហើយក្រុមគ្រួសារទៅដោះ២០០០ដុល្លារទៀត។

នេះបើតាមជនរងគ្រោះ ឈ្មោះ ធូ ប៊ុនធឿន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិតាកែវ ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ ថ្លែងប្រាប់សារព័ត៌មាន កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ​២០២០ កន្លងទៅ។

ហើយជនរងគ្រោះនោះ​បាន​បញ្ជាក់ថា ក្រុមមន្រ្តីនគរបាលទាំង៤នាក់ខាងលើនេះ គាត់ស្គាល់ឈ្មោះចំនួន២នាក់ ចំណែក២នាក់ទៀតមិនស្គាល់នោះទេ ដែល​ ទី១ ឈ្មោះ ឃុត ជីង នាយរងការិយាល័យគ្រឿងញៀន និងទី២ ឈ្មោះ ណៅ សុខសាតភក្ដី ហៅតឺម នាយរងផ្នែកការិយាល័យគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។

ជុំវិញករណីខាងលើនេះ លោក ណៅ សុខសាតភក្ដី នាយរងផ្នែកការិយាល័យគ្រឿងញៀន នៃស្នងការនគរបាលខេត្តតាកែវបានថ្លែងថា នេះគឺជា​ករណីបង្រ្កាបគ្រឿងញៀន ហើយ​រាល់​សកម្មភាពដែល​លោក​ធ្វើ គឺថ្នាក់លើរបស់លោកបានដឹងទាំងអស់ ហើយលោក មឿង សារុន នាយការិយាល័យគ្រឿងញៀន នៃស្នងការនគរបាលខេត្តតាកែវបានថ្លែងថា ករណីនេះលោកមិនបានដឹងទេ ព្រោះលោកសុំច្បាប់ឈឺ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post