header ads

Sponsor

នៅក្នុងយុទ្ធសាស្រ្តនៃកិច្ចសហប្រតិបត្តិការ ក្រុមហ៊ុន VIVO និង ZEISS នឹងសហការគ្នានៅក្នុងការអភិវឌ្ឍទៅលើប្រព័ន្ធនៃការថតរូបភាពសម្រាប់ស្មាតហ្វូនប្រណិតជាច្រើនរបស់ក្រុមហ៊ុន Vivo ជាមួយនឹងវត្តមានរបស់ស្មាតហ្វូន vivo X60 series

ក្រុមហ៊ុនជាច្រើនក៏បង្ហាញនូវគម្រោងជាច្រើនក្នុងការចាប់ផ្តើមនូវកម្មវិធីស្រាវជ្រាវ និងអភិវឌ្ឍ (R&D) រួមគ្នាមួយហៅថា vivo ZEISS Imaging Lab  និងត្រៀមចាប់ផ្តើមនូវយុទ្ធនាការ vivo ZEISS Master Photography ផងដែរ

 នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យា vivo និង​ZEISS បានប្រកាសអំពីភាពជាដៃគូនៅក្នុងយុទ្ធសាស្រ្តរយៈពេលវែងរបស់ខ្លួនក្នុងការលើកកម្ពស់ និងអភិវឌ្ឍទៅលើរបកគំហើញនៃភាពច្នៃប្រឌិត និងការអភិវឌ្ឍកាន់តែសម្បូរបែបនៅក្នុងបច្ចេកវិទ្យានៃការថតរូបភាពតាមទូរស័ព្ទ។ សម្រាប់ប្រព័ន្ធ “vivo ZEISS co-engineered imaging system” នេះនឹងប្រើប្រាស់នៅលើស្មាតហ្វូន vivo X60 series ផងដែរ។

ជាផ្នែកមួយនៅក្នុងកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន vivo និង Zeiss នឹងបង្កើតនូវមន្ទីរពិសោធន៍ vivo ZEISS Imaging Lab ដែលជាកម្មវិធីស្រាវជ្រាវ និងអភិវឌ្ឍ (R&D) រួមគ្នាក្នុងការផ្តោតទៅលើបច្ចេកវិទ្យានៃការថតរូបភាពសម្រាប់ស្មាតហ្វូន Flagship របស់ក្រុមហ៊ុន vivo ថែមទៀត។ យុទ្ធសាស្រ្តនៃកិច្ចសហការនេះនឹងអនុញ្ញាតអោយក្រុមហ៊ុន vivo ក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនមួយនៅក្នុងចំណោមក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនធំបំផុតដែលផ្តោតទៅលើសមត្ថភាពនៃការថតរូបតាមរយៈទូរស័ព្ទ ហើយក្រុមហ៊ុន Zeiss ដែលជាក្រុមហ៊ុននាំមុខទៅលើបច្ចេកវិទ្យាអុបទិក​និង opto-electronics នឹងបង្កើតនូវភាពខ្លាំងជាច្រើនបន្ថែមទៀត ក៏ដូចជាបច្ចេកវិទ្យាថតរូបកម្រិតខ្ពស់យ៉ាងសម្បូរបែបផងដែរ។

បន្ថែមពីលើកម្មវិធីស្រាវជ្រាវ និងអភិវឌ្ឍរួមគ្នានេះ ក្រុមហ៊ុនជាច្រើននឹងប្រកាសបង្ហាញនូវយុទ្ធនាការ “vivo ZEISS Master Photography” ដើម្បីធ្វើការលើកកម្ពស់ទៅលើប្រព័ន្ធ vivo ZEISS co-engineered imaging system និងធ្វើការជម្រុញអ្នកប្រើប្រាស់ជាច្រើនអោយបន្តពង្រីកនូវភាពច្នៃប្រឌិតជាច្រើនរបស់ពួកគេជាមួយនឹងស្មាតហ្វូនប្រណិតរបស់ក្រុមហ៊ុន Vivo នេះថែមទៀត។

លោក Spark Ni អនុប្រធានជាន់ខ្ពស់ និងជា CMO របស់ក្រុមហ៊ុន vivo និយាយថា “តាមរយៈកិច្ចសហការនេះ បច្ចេកវិទ្យា ZEISS imaging technology នឹងផ្តល់នូវភាពរីករាយកាន់តែអស្ចារ្យសម្រាប់អ្នកប្រើប្រាស់។ ផ្អែកទៅលើភាពស៊ីសង្វាក់គ្នា និងការបំពេញបន្ថែមជាមួយនឹងបច្ចេកវិទ្យាអុបទិកនេះរួមជាមួយនឹងបច្ចេកវិទ្យាឌីជីថលថ្មីៗបន្ថែមទៀតនោះ ក្រុមហ៊ុន Vivo និង Zeiss មានបំណងក្នុងការធ្វើអោយកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តនេះចាប់ផ្តើមបង្កើតនូវឱកាសជាច្រើននៅក្នុងការថតរូប ការបង្កើតនូវភាពច្នៃប្រឌិតទៅលើការថតរូប និងការទ្រទ្រង់ទៅលើការអភិវឌ្ឍរយៈពេលវែងនៅក្នុងឧស្សាហកម្មនេះថែមទៀត។”

លោក Joerg Schmitz ប្រធានផ្នែកផលិតផលរបស់ក្រុមហ៊ុន Zeiss និយាយថា “នៅក្នុងកិច្ចសហការរវាងក្រុមហ៊ុន vivo និង Zeiss នេះគឺផ្តោតទៅលើការថតរូបភាព។ ក្រុមហ៊ុន Zeiss គឺមានជំនាញជាយូរមកហើយនៅលើបច្ចេកវិទ្យាអុបទិក​ និងរូបភាពដែលធ្វើអោយក្រុមហ៊ុន Vivo អាចធ្វើការពង្រីកនូវសមត្ថភាពនៃការថតរូបភាពកាន់តែអស្ចារ្យបន្ថែមទៀតសម្រាប់ស្មាតហ្វូន​ Flagship ជាច្រើនទៀតផងដែរ។”

កាលពី ២៥ ឆ្នាំមុននេះ ក្រុមហ៊ុន Vivo យល់ដឹងយ៉ាងច្បាស់អំពីតម្រូវការខុសៗគ្នារបស់អ្នកប្រើប្រាស់តាមរយៈការស្រាវជ្រាវរបស់ពួកគេផងដែរ។ ជាមួយនឹងការអផិវឌ្ឍ និងការស្រាវជ្រាវកាន់តែស៊ីជម្រៅនោះ ក្រុមហ៊ុន vivo បានបង្កើតនូវភាពអស្ចារ្យជាច្រើននៅក្នុងការថតរូបដែលមានការជឿជាក់ពីអ្នកប្រើប្រាស់ជាច្រើនផងដែរ។ នៅក្នុងសករាជនៃការថតរូបនេះ ក្រុមហ៊ុន Vivo បានចូលរួមយ៉ាងខ្លាំងនៅក្នុងរបកគំហើញនៃបច្ចេកវិទ្យានៃការថតរូបភាពនេះ។ ជាលទ្ធផល ក្រុមហ៊ុន vivo ចាត់ទុកថា ភាពច្នៃប្រឌិតទៅលើការថតរូបភាពនេះគឺជាផ្នែកមួយដ៏សំខាន់សម្រាប់តម្រូវការរបស់អ្នកប្រើប្រាស់។ មកទល់ពេលនេះ ក្រុមហ៊ុន Vivo បានបង្កើតនូវមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍទៅលើការថតរូបនេះជាច្រើនដែលមានបុគ្គលិកផ្នែកស្រាវជ្រាវ និងអភិវឌ្ឍ (R&D) នេះច្រើនជាង ៧០០ នាក់ផងដែរ។

ក្រុមហ៊ុន vivo និង ZEISS មានគោលដៅរួមគ្នាជាមួយនឹងការផ្តោតទៅលើបច្ចេកវិទ្យាប្រណិត និងបច្ចេកវិទ្យា cutting-edge ថែមទៀត។ នេះគឺជាការត្រួសត្រាយផ្លូវសម្រាប់ភាពច្នៃប្រឌិតជាច្រើន និងការកំណត់នូវមូលដ្ឋានដ៏រឹងមាំទៅលើភាពជាដៃគូយុទ្ធសាស្រ្តរបស់ពិភពលោកក្នុងការថតរូបភាពថែមទៀតផង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post