header ads

Sponsor

(ព្រៃវែង): ប្រជាពលរដ្ឋបានចោទប្រកាន់ អាជ្ញាធរ ស្រុកពាមជរ ខេត្តព្រៃវែង ថាបានជំរុញអោយ សិស្សានុសិស្សប្រមាណ៥០០ ទៅ៦០០នាក់ សម្រុកចូលកាប់ផល ដំណាំលើដីរបស់ខ្លួន ដែលមានតំណាងរាស្ត្រម្នាក់ជា ដឹកនាំបញ្ជាផ្ទាល់ ប៉ុន្តែការចោទប្រកាន់នេះ ត្រូវបានលោក សេង ធា អភិបាលស្រុកពាមជរ បដិសេធ ។

រឿងរ៉ាវចម្រូងចម្រាស់នេះគឺបានកើតឡើងកាល ពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នៅភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង ។

លោកស្រី យិន កល្យាណ បានប្រាប់ទាំងសំឡេងអួល ដើម.ក ថាគ្រូៗជំនាន់ក្រោយព្រួតគ្នាប្តឹងទៅ តុលាការ តែតុលាការមិនទាន់ សម្រេចបែបណាផង ស្រាប់តែយកកូនសិស្សប្រមាណ ៥០០ទៅ៦០០នាក់ ឈរពពាក់ ពពូនគ្នា ចូលដកដំណាំព្រមទាំងរុញម្ចាស់ដីអោយដួល ទៀតផង គ្រូបង្រៀនចាស់ ៥គ្រួសារ ពិតជារងភាព អយុត្តិធម៌ណាស់ ។

ទោះបីយ៉ាងណា លោក សេង ធា អភិបាលស្រុកពាម ជរ ថ្លែងប្រាប់អោយដឹងថា នេះ អាជ្ញាធរពុំបានបញ្ជាអោយ សិស្សានុសិស្ស ចូលដកផលដំណាំ នោះទេ ពោលគឺ ពួកគេចូលខ្លួនដោយខ្លួនឯង អ្វីៗគឺធ្វើតាមច្បាប់ទាំងអស់ ។
រឿងរ៉ាវទាំងអស់នេះ មជ្ឈដ្ឋានជាច្រើន កំពុងរង់ចាំមើលថានឹងវិវត្តន៍ទៅយ៉ាងដូចម្តេច ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post