header ads

Sponsor

ភ្នំពេញៈនៅព្រឹកព្រលឹមថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ លោក កង គឹមហាក់ អនុប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ និងជាអតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ បានជួបគ្រោះថ្នាក់ចរាចរណ៍ ជិតផ្លូវបំបែកស្រុកក្រឡាញ់ខេត្តសៀមរាប។

សេចក្តីរាយការណ៍បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តធន់ធំ បើកវ៉ាជែងគ្នាក្នុងល្បឿនលឿនមិនប្រយ័ត្ន បានប៉ះជាមួយម៉ូតូ រួចក៏ជ្រុលមកបុកជាមួយរថយន្ត លោក កង គឹមហាក់ យ៉ាងពេញទំហឹងតែម្ដង។

ក្រោយកើតហេតុ ជនបង្កបើករថយន្តធំបានរត់គេចខ្លួនបាត់ ពេលនេះរថយន្តសង្គ្រោះបន្ទាន់ កំពុងដឹកអ្នករងរបួសទៅមន្ទីរពេទ្យ។

នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ លោក កង គឹមហាក់ បានរងរបួលស្រាល តែមានម្នាក់រងរបួសធ្ងន់ ដោយក្នុងរថយន្តជិះគ្នា ៥នាក់ ក្នុងដំណើរចុះបំពេញបេសកកម្មការងារនៅស្រុកស្រីស្នំ ខេត្តសៀមរាប។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post