កណ្តាល៖ យុវជនម្នាក់ទើបត្រឡប់មកពីប្រទេសថៃ ត្រូវបានសមត្ថកិច្ចដាក់ឲ្យធ្វើចត្តាឡីស័ក នៅក្រុងប៉ោយប៉ែត បានរយៈពេល២តែថ្ងៃប៉ុននោះ បែរជាលួចរត់មកស្រុកកំណើតវិញ កាលពីយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ នៅភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ។
យុវជនខាងលើនេះ មានឈ្មោះ គង់ ម៉េងហ៊ង អាយុ២៦ឆ្នាំ ។
អាជ្ញាធរមូលដ្ឋានពេលនេះ ត្រូវបានអាជ្ញាធរជំនាញ ដាក់ឲ្យធ្វើចត្តាឡីស័កនៅផ្ទះខ្លួនឯង និងណែនាំឲ្យអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលហើយ៕
ដើម្បីជៀសវាងការលួចរត់ពីទីតាំងចត្តាឡីស័ក សូមមេត្តាសមត្ថកិច្ចអាជ្ញាធរមន្រ្តីសុខាភិបាលដែលមានភារកិច្ចប្រចាំការនៅទីនោះពិនិត្យ និងពង្រឹងសន្តិសុខការពារឲ្យបានមកចុះជៀសវាងការឆ្លងជាសហគមន៍កើតឡើង៕