header ads

Sponsor

នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ០៦:៣០ នាទី សមត្ថកិច្ចយើងខ្ញុំ បានទទួលពត៌មានពីប្រជាពលរដ្ឋថា មានករណីអគ្គីភ័យឆេះ (ឡរសម្ងួតជ័រកៅស៊ូ) កើតឡើង ០១លើក នៅចំណុចរោងចក្រកែឆ្នៃជ័រកៅស៊ូ ឯកជនរបស់ឈ្មោះ ប៉េង ជឺ ភេទ ប្រុស អាយុ ៧៧ ឆ្នាំ ស្ថិតនៅតំបន់ស្រោងខ្នុរ ក្នុងភូមិសូជ័យ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម ។

លោកវរសេនីយ៍ឯក ប៉ែន ទៀងចំរើន អធិការដ្ឋាននគរបាលស្រុក ចំការលើ បានដឹកនាំកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិចំការអណ្តូង ដោយប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យ ០១ គ្រឿង ចុះទៅកន្លែងកើតហេតុ ធ្វើអន្ដរាគមន៍ពន្លត់អគ្គីភ័យ បានទាន់ពេលវេលា ប្រើប្រាស់អស់ទឹក ០១ រថយន្ត ។

- ការខូចខាតមាន : ឡសម្ងួតជ័រកៅស៊ូ ទំហំ ៨.៦០.ម x ៤.ម និងជ័រកៅស៊ូចំនួន ០២ តោន ។

- អគ្គីភ័យរលត់ ១០០% នៅវេលាម៉ោង ០៨:១០នាទី នាថ្ងៃខែឆ្នាំដដែល ។

+ មូលហេតុ : បណ្ដាលមកពីនាឡិកាវាស់កំដៅខូច ហើយឡចំហុយជ័រកៅស៊ូឡើងកំដៅហួសកំណត់ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post