header ads

Sponsor

ខណៈជំងឺកូវីដ–១៩ នៅតែជាបញ្ហាប្រឈម ក្រសួងសុខាភិបាល បានជំរុញដល់មន្ទីរពេទ្យឯកទាំង អស់នៅទូទាំងប្រទេស កុំធ្វើការពិនិត្យ និងព្យាបាលអ្នកជំងឺ ដែលសង្ស័យថា ជាជំងឺកូវីដ–១៩ ដោយបញ្ជូនអ្នក ជំងឺនោះទៅកាន់មន្ទីរ ពេទ្យបង្អែកខេត្ត និងមន្ទីរ ពេទ្យមិត្តភាពខ្មែរ-សូវៀតនៅរាជធានីភ្នំពេញ។ នេះបើតាមលិខិតមួយច្បាប់របស់ក្រសួងសុខាភិបាល ផ្ញើជូនម្ចាស់មន្ទីរពេទ្យឯកជនទាំងអស់នៅកម្ពុជា។

យោងតាមលិខិតដដែល បានបន្តថា ប្រសិនបើមានអ្នកជំងឺមកពិនិត្យជំងឺនៅកន្លែងពិនិត្យព្យាបាលជំងឺរបស់ខ្លួន ដែលសង្ស័យថា ជាជំងឺកូវីដ–១៩ ដូចតាមនិយមន័យករណីសង្ស័យជំងឺកូវីដ–១៩ គឺមិន ត្រូវធ្វើការពិនិត្យព្យាបាលឡើយ ហើយម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ ត្រូវជួយអប់រំផ្សព្វផ្សាយអំពីវិធានការ នៃការចម្លងជំងឺកូវីដ–១៩ ទៅដល់អ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ ព្រមទាំងឱ្យចូលរួម សហការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ–១៩។

បុគ្គលសង្ស័យមានជំងឺកូវីដ–១៩ មានរោគសញ្ញាយ៉ាងតិចមួយ ដូចជា ៖ គ្រុនក្តៅយ៉ាងតិច ៣៧.៥ អង្សាសេ ក្អក ហៀរសំបោរ ឈឺបំពង់ក ហត់ ពិបាកដកដង្ហើម មានប្រវត្តិធ្វើដំណើរឆ្លងខេត្តក្នុងប្រទេស ឬ ក្រៅប្រទេសកម្ពុជា ក្នុងអំឡុងពេល១៤ ថ្ងៃមុនចេញរោគសញ្ញា ឬធ្លាប់បានប៉ះពាល់ជាមួយអ្នកជំងឺ ដែល បានធ្វើដំណើរ ចេញក្រៅប្រទេស មុនចេញរោគសញ្ញា និងអ្នកដែលរស់នៅក្នុងតំបន់ ឬខេត្តដែលមានការ ចម្លងក្នុងសហគមន៍៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post