header ads

Sponsor

(ខេត្តស្វាយរៀង): បុរសជាអ្នកបើកម៉ូតូរឺម៉កម្នាក់បានស្លាប់ ចំណែកស្ត្រីអ្នកជិះម៉ូតូផ្សេងម្នាក់ទៀតបានរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍រ ជាមួយរថយន្តកុងតឺន័រ ដែលហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១៥និង៥នាទីរសៀល ថ្ងៃទី២៦ខែធ្នូឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ០១ ចន្លោះគីឡូម៉ែត្រលេខ១៣០/១៣១ ស្ថិតក្នុងភូមិទន្លៀង ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ។

សមត្ថកិច្ចបានឲ្យដឹងថា: មានរថយន្តបង្កកុងតឺន័រ ម៉ាក FUSO ពណ៌ត្រួយចេកពាក់ ស្លាកលេខ ភ្នំពេញ ៣C ៣០៣០ នឹងសឺមីរ៉ឺម៉ក ពណ៌លឿង ស្លាកលេខ ភ្នំពេញ ៤A ៤៣៨៣ អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណបានរត់គេចពីកន្លែងកើតហេតុ (ក្រុមហ៊ុនតេងឡាយ)បើកបរក្នុង ទិសដៅពីលិចទៅកើត មកដល់កន្លែងកើតហេតុ ក៏បានបុកម៉ូតូរ៉ឺម៉ក ម៉ាក វ៉េវ ប្រភេទម៉ូតូចាស់ ស្លាកលេខ គ្មាន ទិសដៅផ្ទុយគ្នា ពីកើតទៅលិច បើកបរដោយឈ្មោះ ត្រា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរជាងបាញ់ថ្នាំ រស់នៅភូមិកោះត្រាច ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ស្លាប់នៅកន្លែងកើតហេតុ (មិនពាក់មួកសុវត្ថិភាព) បន្ទាប់មកមានម៉ូតូមួយគ្រឿង ម៉ាក វ៉េវ ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ ១C ២១៩៤ បានបុកម៉ូតូរ៉ឺម៉កពីក្រោយក្នុងទិសដៅពីកើតទៅលិច បើកបរដោយឈ្មោះ ពៅ ហ៊ន ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរ លក់ដូរ រស់ភូមិកំពង់ត្រាច ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង រងរបួសធ្ងន់ (បាក់ដៃខាងឆ្វេង) ពាក់មួកសុវត្ថិភាព ។

ប្រភពដដែលបានឲ្យដឹងទៀតថា: ករណីនេះអ្នករងរបួស បានបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ចំណែកឯសាកសពបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រឺឯមធ្យោបាយទាំងបីគ្រឿង (រថយន្តកុងតឺន័រ ខូចខាតស្រាល ម៉ូតូរ៉ឺម៉កខូចខាតធ្ងន់ និងម៉ូតូ ខូចខាត ស្រាល យកមករក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តស្វាយរៀង ។
ហើយមូលហេតុគឺ រថយន្តកុងតឺន័របើកបរមិនប្រកាន់ស្តាំ ៕ ដោយ: ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post