header ads

Sponsor

ភ្នំពេញ: នារីម្នាក់បានបើករថយន្ត lexus GS-300 មួយគ្រឿងមិនប្រយ័ត្នជ្រុលបុករថយន្តស្ទូចពីក្រោយពេញទំហឹង បណ្តាលឲ្យរថយន្តស្ទូចហើបគូថមួយចំហៀង ហើយកៀបជាប់រងការខូចខាតយ៉ាងដំណំ ប៉ុន្តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស កាលពីវេលាម៉ោង ១១ និង ២០ នាទីយប់ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២០ នៅចំណុចស្តុបសេះមាស តាមបណ្ដោយផ្លូវ ៣០ ម៉ែត្រ កែងនឹងផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តស្ទូចម៉ាក HINO មួយគ្រឿងក្បាលពណ៌សពាក់ស្លាកលេខ ភ្នំពេញ 3C-9961 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ ៣០ម៉ែត្រទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានឈប់រងចាំភ្លើងស្តុប ខណៈនោះក៏មានស្ត្រីម្នាក់បើករថយន្តម៉ាក lexus GS-300 ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2BG-6760 ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តស្ទូចពីក្រោយចំហៀងខាងស្តាំពេញទំហឹងបណ្ដាលឲ្យរថយន្ដស្តូច ហើបគូថមួយចំហៀងកៀបជាប់រងការខូចខាតយ៉ាងដំណំនិង សំណាងល្អតែកុងរថយន្ត lexus មិនមានរងរបួស។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ដោយពិនិត្យនៅកន្លែងហេតុ ដោយភាគីទាំងសងខាងមិនពឹងពាក់សមត្ថកិច្ច សូមធ្វើការសម្រុះសម្រួលគ្នាដោយខ្លួនឯងដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post