header ads

Sponsor

ភ្នំពេញ៖ត្រឹមតែមួយយប់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ក្រុមចោរបានឆ្កឹះសោរបងចូលលួចម៉ូតូអស់ចំនួន៥គ្រឿង បានដោយសុវត្ថិភាព នៅចំណុចភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ចេញពីបរិវេណក្រុមហ៊ុនលាយបេតុង មួយកន្លែង ដែលម្ចាស់បានដេកលង់លក់ រហូតព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ទើបបង្កការភ្ញាក់ផ្អើល ។

បើតាមប្រភពព័ត៌មានពីកម្មករ ជាម្ចាស់ម៉ូតូ បានឲ្យដឹងថា ម៉ូតូចំនួន៥គ្រឿង មានម៉ាកហុងដាឌ្រីម ចំនួន៤គ្រឿង និង ម៉ាកស្មាស់វី ចំនួន១គ្រឿង ដោយម្ចាស់ជាបុគ្គលិកបើកបររថយន្តដឹកបេតុង ត្រូវបានជនសង្ស័យលួចយកទៅបាត់ ក្នុងពេលតែមួយ ម៉ូតូហុងដាឌ្រីម ចំនួន៣គ្រឿង ដាក់មុខបន្ទប់ កន្លែងធ្វើការ ២គ្រឿងទៀត ម៉ាកហុងដាឌ្រីម និង ម៉ាកស្មាស់វី ដាក់ក្រោមដើមឈើ តែស្ថិតនៅក្នុងបរិវេណ ក្រុមហ៊ុនទាំងអស់ ។

កម្មករបានបន្ថែមថា ក្រុមហ៊ុនលាយបេតុងនៅចំណុចកើតហេតុ ពុំមានសន្តិសុខយាមកាមឡើយ ដោយសំណាង ទីតាំងនៅដាច់ពីភូមិអ្នកស្រុកទៀត។

យ៉ាងណាក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យ សាកសួរស្រាវជ្រាវផងដែរ៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post