header ads

Sponsor

ភ្នំពេញ៖ ពិតជាអាណិតណាស់ កុមារាម្នាក់ត្រូវឆ្កែខាំ៧ថ្ងៃមកហើយ ត្រូវបានក្រុមគ្រួសារយកទៅចាក់វ៉ាក់សាំងនៅផ្ទះពេទ្យចំនួនពីរដងហើយនៅតែមិនបាត់ រហូតមានអាការៈក្តៅញាក់ និងមានអាការៈធ្ងន់ធ្ងរដល់បាត់ការចងចងចាំ វង្វេង ថែមទាំងបញ្ចេញនូវកាយវិការចម្លែកៗ ហើយមានធ្វើសំឡេងតាមឆ្កែព្រុសទៀតផង។

យោងតាមម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Ear Vibol បានសរសេររៀបរាប់ពីអាការៈរបស់អ្នកជំងឺដែលជាកូនរបស់ខ្លួនយ៉ាងភ័យព្រួយ និងបានប្រកាសរកពេទ្យជំនាញក្នុងការព្យាបាលថា

“ហេតុអីរឿងមួយនេះធ្លាក់លើកូនជាទីស្រលាញ់របស់ខ្ញំ មិនអាចធ្វើចិត្តមិនអាចទទួលយក កូនខ្ញំត្រូវបានឆ្កែខាំ ហើយកបានចាក់វ៉ាក់សាំងនៅផ្ទះពេទ្យចំនួនពីដង ដល់បាន ៧ថ្ងៃកូនខ្ញំក្តៅញាក់ និងមានអាការៈធ្ងន់ធ្ងរ លូវកូនខ្ញុំបាត់ការចងចងចាំហើយ វង្វេង និងកាយវិការចម្លែកៗហើយមានធ្វើសំឡេងតាមឆ្កែព្រុសទៀត បើបងប្អូនមានដំណឹង ខាងណាអាចព្យាបាលជំងឺឆ្កែខាំនេះបាន សូមមេត្តាប្រាប់ខ្ញំបាទផង សូមជួយយកបុណ្យទៅពុកម៉ែបងប្អូនអើយ ពេលនេះខ្ញំនៅមន្ទីពេទ្យគន្ធបុប្ផា កំពុងរង់ចាំការពិនិត្យតាមដានមេរោគដោយគ្រូពេទ្យ”៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post