header ads

Sponsor

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួង​សុខាភិបាល បាន​ប្រកាសឲ្យ​អ្នក​ដែលចេញចូល​ហាង Pedro នៅផ្លូវព្រះសីហនុ តាំងពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ​២០២០ ត្រូវធ្វើចត្តាឡីស័ក​ឲ្យបាន​ត្រឹមត្រូវ និង​តាមដាន​សុខភាពខ្លួន។ 

ការប្រកាស​ខាងលើនេះ ធ្វើឡើង​បន្ទាប់ពីក្រសួង​​បាន​រកឃើញ​បុរសជនជាតិខ្មែរ​អាយុ២២ឆ្នាំម្នាក់​ ដែលជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ ឆ្លងកូវីដ១៩។

បុគ្គលិកហាងម្នាក់នេះ ជាអ្នកដែល​បាន​ប៉ះពាល់​ជាមួយអ្នកជំងឺកូវីដ​ជាស្រ្តី និងជាបុគ្គលិកធនាគារអាយុ២១ឆ្នាំ​ដែល​បានចូលទៅហាងនោះ។

លោក​ស្រីថ្លែងដូច្នេះ ក្នុងកិច្ចសម្ភាសន៍មួយ​ជាមួយទូរទស្សន៍ BTV នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ​២០២០។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post