header ads

Sponsor

ព្រះសីហនុ៖ នៅថ្ងៃព្រហស្បតិ៍ ៣រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ នេះ បន្ទាប់ពីទទួលបានការស្នើសុំកិច្ចសហការពីសាខាគយ និងរដ្ឋាករកម្ពុជា មន្ត្រីសាខា ក.ប.ប. ខេត្តព្រះសីហនុ សហការគ្នាត្រួតពិនិត្យ និងវាយតម្លៃគុណភាពផលិតផលឱសថបំប៉នសុខភាព មានប្រភពមកពីប្រទេសក្រៅចំនួន ៤ទូកុងតៃន័រ របស់ក្រុមហ៊ុន JIN HAE INVESTMENT CO.,LTD។

ក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានត្រួតពិនិត្យលើផលិតផលឱសថបំប៉នសុខភាពរួមមាន៖

-OCTA-Z ចំនួន ៣០ប៉ាឡែត ស្មើនឹង ១២៦កេស
-CHANGE ចំនួន ០២ប៉ាឡែត ស្មើនឹង ៤៨កេស
-YA HWANG SAM ចំនួន ០៤ប៉ាឡែត ស្មើនឹង ៩៦កេស
-GAN BO HO ចំនួន ០២ប៉ាឡែត ស្មើនឹង ៦០កេស។
* ជាលទ្ធផលផលិតផលបំប៉នសុខភាពខាងលើ ហួសកាលបរិច្ឆេទប្រើប្រាស់ទាំងអស់។ បន្ទាប់មក សមត្ថកិច្ចចម្រុះ បានកិបសៀលើទូកុងទឺន័ររក្សាទុកនៅទីលានកំពង់ផែ និងរង់ចាំម្ចាស់ទំនិញចូលមកដោះស្រាយតាមនីតិវធីច្បាប់៕

ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post