សេចក្ដីជូនព័ត៌មាន របស់ក្រសួងសុខាងភិបាលបានឲ្យដឹងនៅថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២០នេះ ថាលទ្ធផលតេស្តថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ០១នាក់ និងអ្នកជាសះស្បេីយ ចំនួន ០១នាក់ ៖
ករណីវិជ្ជមានវីរុសកូវីដ-១៩ម្នាក់ ជាអ្នកពាក់ព័ន្ធទៅនឹង ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិការ បុរសជនជាតិខ្មែរឈ្មោះ សាយ សៅលាង អាយុ ២១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅជិតវត្តសន្សំកុសល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាបុគ្គលិកហាង Carl's Jr Burger ទួលទំពូង ធ្លាប់រស់នៅជាមួយអ្នកជំងឺឈ្មោះ ញិល សុខ កូឡា ភេទប្រុស អាយុ ២២ មុនថ្ងៃទី២៨ ខែវិច្ឆិកា២០២០ ធ្វើការ នៅ Pedro ផ្លូវព្រះសីហនុ ដែលបានរកឃើញមានវីរុសកូវីដ-១៩ នៅ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ។