header ads

Sponsor

(ភ្នំពេញ)៖ មុខសញ្ញាគាស់ឃ្លាំងរោងចក្រ នៅភ្នំពេញម្នាក់ ជាមន្ត្រីយោធា ក្នុងចំណោមបក្សពួកច្រើននាក់ត្រូវបាននគរបាលខេត្តព្រៃវែង សហការជាមួយនគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនបាននៅភូមិស្ដៅ ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីល្ងាចថ្ងៃទី០៤ខែធ្នូ ឆ្នាំ២០២០។ 
ជនសង្ស័យ ឈ្មោះ អ៊ែល វិបុល ភេទប្រុស អាយុ ៤២ឆ្នាំមុខរបរ មន្ត្រីយោធាស្រុកពាមជ័រ មានស្រុកកំណើត នៅភូមិតាហុយ ឃុំ កំពង់ប្រាសាទ ស្រុកពាមជ័រ ខេត្តព្រៃវែង។ ប
ច្ចុប្បន្ន៖ មានប្រពន្ធនៅភូមិស្ដៅ ឃុំធាយ ស្រុកបាភ្នំ កន្លែង ឃា ត់ ខ្លួន សមត្ថកិច្ចនគរបាលខេត្តព្រៃវែង បានបង្ហើបប្រាប់ថា៖ ជនសង្ស័យ ជាមន្ត្រីយោធា រូបនេះរួមនិងបក្ខពួកច្រើននាក់ទៀត បានរងការចោទ ប្រកាន់ថា៖ លួ ច គាស់ (ឃ្លាំងរោងចក្រហេងយ៉ុង) ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីយប់ទី២៦ខែវិច្ឆិកា ឆ្នាំ២០២០ ដោយយកទ្រព្យសម្បត្តិអស់ប្រមាណជាង ៣០ម៉ឺនដុល្លារ។ 
ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ រថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2AY 8793 ចំនួន១គ្រឿង និងកាំភ្លើងខ្លី១ដើម ម៉ាក K54 បង់ចំនួន២បង់ គ្រាប់១៦គ្រាប់។ បច្ចុប្បន្ន៖ ជនស ង្ស័យ រួមនិងវត្ថុតាងត្រូវបាននគរបាល ព្រហ្មទណ្ឌ ខេត្តព្រៃវែង ប្រគល់ទៅឲ្យនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីបន្តនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post