header ads

Sponsor

សម្រាប់ការទន្ទឹងរង់ចាំអស់រយះពេលជាច្រើនសប្តាហ៌កន្លងមក ថ្ងៃនេះក្រុមហ៊ុនស្មាតហ្វូន vivo បានធ្វើការលាតត្រដាងក៏ដូចជាធ្វើការសម្រេចចិត្តប្រកាសដាក់លក់ជាផ្លូវការស្មាតហ្វូនស៊េរីថ្មីចុងឆ្នាំ2020 កូនកាត់ vivo V20 ម៉ូឌែលស្មាតហ្វូន V20 SE ឲ្យដំណើរការនៅលើទីផ្សារនៃប្រទេសកម្ពុជាចាប់ពីថ្ងៃទី05 ខែធ្នូ ឆ្នាំ2020 នេះតទៅ។

ចំពោះស្មាតហ្វូន vivo V20 SE គឺជាស្មាតហ្វូនជំនាន់ថ្មីចុងក្រោយ ដែលត្រូវបានក្រុមហ៊ុន vivo ផលិតឡើងយ៉ាងពិសេសជាមួយនឹងការរចនាបទដែលមានភាពស៊ីវីល័យ មានចំនុចពិសេសៗដ៏សម្បូរបែបសម្រាប់ការប្រើប្រាស់លេងកម្សាន្ត។ ចំពោះស្មាតហ្វូន vivo V20 SE ត្រូវបានបើកបង្ហាញមកជាមួយនឹងជម្រើសពីរពណ៌គឺខ្មៅបែកស្វាយ  (Gravity Black) និង ពណ៌រលកសមុទ្រខៀវ (Oxygen Blue)។

បើយើងនិយាយពីការរចនារូបរាងខាងក្រៅរបស់ V20 SE មានតួរខ្លួនស្រោបផ្ទៃខាងក្រោយហើយនឹងគែមសងខាងប្រើប្រាស់ដោយប្លាស្ទិច។ ហើយវាក៏ត្រូវបានបំពាក់កាមេរ៉ាខាងក្រោយ 3 គ្រាប់ និងអមជាមួយអំពូលភ្លើង LED Flash 1គ្រាប់។ ស្មាតហ្វូន vivo V20SE គឺបានបំពាក់មកជាមួយប្រភេទអេក្រង់រាបស្មើរ  មានទំហំអេក្រង់ 6.44 អ៊ីញ កញ្ចក់កោង 3D ហើយបានបំពាក់នូវបច្ចេកវិទ្យា Super AMOLED ផងដែរ។

ផលធៀបអេក្រង់របស់ស្មាតហ្វូន vivo V20 SE គឺ 20:9 និងអត្រាអេក្រង់ទៅរាងទាំងមូលគឺ 90.12%។ និងទ្រទ្រង់ការបង្ហាញចេញក្នុងកម្រិត Full-HD+ ទំហំ 1080x2400 ភិចសែល និងមានភ្ជាប់នូវបច្ចេកវិទ្យាលាយពណ៌កម្រិត 100% DCI-P3 Color Gamut ដែលជួយធ្វើអោយផ្ទៃអេក្រង់របស់វាបង្ហាញរូបភាព និងវីដេអូចេញមកបានច្បាស់ដិតស្រទន់ត្រជាក់ភ្នែកគ្រប់ផ្នែក ហើយក៏ជួយអោយការទស្សនា នៅក្រោមពន្លឺថ្ងៃខ្លាំងបានច្បាស់ល្អថែមទៀតផង។

 vivo V20SE មានកញ្ចប់លែនកាមេរ៉ា 3 គ្រាប់ដែលជាលែន AI ដែលធ្វើអោយការថតរូបកាន់តែមានភាពទំនើបអស្ចារ្យ។ ស្មាតហ្វូននេះ ប្រើប្រាស់សែនស័រផ្តិតរូបភាពទំហំធំដល់ទៅ 48MP ជាមួយកម្រិត aperture f/1.8 មានសមត្ថភាពក្នុងការផលិតរូបភាពបានច្បាស់ល្អជាមួយសាច់រូបភាពច្បាស់ស្រស់ស្អាតបែបធម្មជាតិ។កាមេរ៉ានេះ អាចផលិតសាច់វីដេអូរបស់វាគឺអាចធ្វើបានត្រឹមកម្រិត 4k@30fps វាមានមុខងារមួយហៅថា “Ultra-Stable Video” ជាជំនួយដល់ការទប់លំនឹង និងសាច់វីដេអូ មិនអាចរលកញាក់ញ័រខ្លាំងនៅពេលយើងដើរ ឬរក្សាលំនឹងដៃមិនល្អកំឡុងពេលកាន់ថត។

សម្រាប់កាមេរ៉ាគ្រាប់ទី 2 គឺជា Super wide-Angle lens / Macro មានទំហំ 8.0MP ជាមួយកម្រិត aperture f/2.2 និងថតរូបប្លង់ទូលាយបានក្នុងកម្រិតមុំ 120 ដឺក្រេ និងមួយវិញទៀតយើងអាចធ្វើការថតយកនូវគាកបំផុតដោយប្រើគំលាត 2.5CM រីឯលែនចុងក្រោយមានទំហំ 2.0MP ជាមួយកម្រិត aperture f/2.4 Depth Sensor Lens សម្រាប់ផលិតរូបភាពព្រាលផ្ទៃខាងក្រោយវត្ថុដោយប្រើនូវមុខងារ Bokeh។ 

 កាមេរ៉ាសែលហ្វីវិញ គឺមានទំហំ 32MP មានកម្រិត aperture f/2.0 អាចផលិតសាច់រូបភាពបានច្បាស់ព្រមទាំងអាចថតរូបព្រាលផ្ទៃវត្ថុបានដាច់ស្អាតថែមទៀតផង ហើយក៏មានមុខងារ Night Mode, AR Sticker, HDR និង Beauty Face សម្រាប់ជំនួយអោយការថតរូប និងវីដេអូបានកាន់តែស្អាតថែមមួយកម្រិតទៀតផងដែរ។ ស្មាតហ្វូន V20 SE ប្រើបន្ទះឈីប Snapdragon 665  ជាមួយរ៉េមទំហំ 8GB និងមានអង្គផ្ទុកទិន្នន័យស្រាប់ទំហំដល់ 128GB ជាមួយ microSD។ ជាមួយគ្នានេះដែរ vivo ក៏បានភ្ជាប់មកជាមួយនូវមុខងារជំនួយល្បឿនប្រតិបត្តិការរបស់ម៉ាស៊ីនដូចជា AI Turbo, Center Turbo, Game Turbo, Net Turbo, Cooling Turbo និង ART++ Turbo ដើម្បីអោយកំលាំងម៉ាស៊ីនរបស់វាកាន់តែមានសន្ទុះខ្លាំងក្លាថែមមួយកម្រិតទៀតសម្រាប់ការលេងហ្គេម។ ស្មាតហ្វូនជំនាន់ថ្មីមួយនេះ ប្រតិបត្តិការដោយ Funtouch OS11 ដែលទ្រទ្រង់ដោយ Android10។

vivo V20 SE មានថ្មទំហំ 4,100mAh ដែលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការកំដរដល់ការប្រើប្រាស់បែបអ្នកលេងបានជិតមួយថ្ងៃ និងប្រើប្រាស់សម្រាប់មុខងារកម្សាន្តទូទៅបានជាងមួយថ្ងៃដោយឥតបញ្ហា។ ថ្មរបស់វាក៏ទ្រទ្រង់ជាមួយបច្ចេកវិទ្យាសាកល្បឿនលឿន 33WFlashCharge កាន់តែរហ័សជាងមុនដល់ទៅ 50% មានប្រពន្ធ័ការពារសុវត្តិភាពចំនួន 8ដង។ រីករាយនឹងការសាកបញ្ចូលថ្មបានដល់ទៅ 62% ដោយចំណាយពេលត្រឹមតែ 30នាទីតែប៉ុណ្ណោះ។ តាមរយៈរន្ធដោតប្រភេទ USB Type-C ដូចនេះ យើងចំនាយពេលសាកថ្មតិចតែប្រើប្រាស់កម្សាន្តបានរយះពេលយូរ។ ចំពោះស្មាតហ្វូន vivo V20SE ត្រូវបានក្រុមហ៊ុនប្រកាសដាក់លក់ជាមួយនឹងតម្លៃ 299 ដុល្លាតែប៉ុណ្ណោះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post