header ads

Sponsor

បន្ទាប់ពីទទួលបានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ទូរសព្ទ័ដៃស្មាតហ្វូន​​​ vivo អស់រយះពេលជាច្រើនឆ្នាំណាស់មក វិស័យស្មាតហ្វូនរបស់ខ្លួនកាន់តែមានប្រជាប្រិយភាព នឹងកាន់តែមានភាពរីកដុះដាលពីមួយឆ្នាំទៅមួយឆ្នាំ។
ជាកិច្ចបង្ហើយចុងឆ្នាំ ក្រុមហ៊ុនទូរសព្ទ័ដៃស្មាតហ្វូន​ vivo បាននាំមកនៅម៉ូឌែលថ្មីចុងក្រោយគេបង្អស់ជាកូនពៅនៃគ្រួសារត្រកូល Y vivo Y20 ដែរមានតម្លៃថោកសរម្យត្រឹមតែ $159 ជាមួយនឹងគុណសម្បត្តិដ៏សំបូរបែបផងដែរ។

ចំពោះលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន vivo Y20 នេះដែរគឺមានតួរខ្លួនរៀបស្មើរ 2,5D មានជម្រើសពីរគឺ​​ ពណ៍ស ​(Draw White) និងពណ៍ខៀវ (Nebula Blue)

រួមជាមួយនិងការរចនាបថយ៉ាងស្រស់ស្អាតទាន់សម័យការលីបសាកសមបំផុតសំរាប់មនុស្សជំនាន់ថ្មី  បូករួមជានិងការបំពាក់នៅបច្ចេកវិទ្យាដ៏ទំនើបអេក្រង់បែប Halo FullView ទំហំ 6.51 អ៊ីញមានសមាមាត្រ 20:9 និងមានកម្រិតបង្ហាញ HD+ (1600 x 720) ការបង្ហាញធំជាងមុន​ និងកាន់តែស៊ីជម្រៅ។
ស្មាតហ្វូននេះដែរក៏ត្រូវបានភ្ជាប់មកជាមួយបច្ចេកវិទ្យាដោះសោដោយស្កេនក្រយៅដៃនៅផ្នែកចំហៀងអេក្រង់ដោយប្រើរយៈពេលត្រឹមតែ 0.33វិនាទីប៉ុណ្ណោះ។ ការរចនាដ៏ថ្មីនេះសម្របតាមការប្រើប្រាស់ទូរស័ព្ទប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ដែរធ្វើឱ្យការដោះសោរកាន់តែមានភាពងាយស្រួល។
វាក៏បានប្រើប្រាស់នូវប្រព័ន្ធដំណើរការ Qualcomm Snapdragon 665 ដំណើរការដោយ Funtouch 10.5 និង Android 10 មាន Ram 4GB និង Memory 64GB  យើងអាចគ្រប់គ្រងហ្គេមផ្សេងៗបានយ៉ាងងាយស្រួល។ មិនតែប៉ុណ្ណោះយើងក៏អាចបន្ថែម Memory ខាងក្រៅបានរហូតដល់ 256GB ដូច្នេះអ្នកអាចធ្វើការ Download តន្ត្រី រូបភាព មើលវីដេអូភាពយន្តផ្សេងៗបានយ៉ាងសប្បាយ។

vivo Y20 មានថាមពលថ្មធំ 5000mAh (TYP) អ្នកអាចប្រើបានយូរដោយមិនបាច់មានការព្រួយបារម្ភ។​​ បច្ចេកវិទ្យា AI សន្សំសំចៃថាមពលថ្ម ថ្មសាកពេញអាចប្រើបាន 16ម៉ោងសម្រាប់ការមើលវីដេអូតាមអ៊ិនធឺរណែតកម្រិត HD ឬលេងហ្គេម Online បានរហូតដល់​ 11ម៉ោង។

ស្មាតហ្វូន vivo Y20 ត្រូវបានបំពាក់ដោយបច្ចេកវិទ្យា AI ឆ្លាតវៃចំនួន 3គ្រាប់រួមបញ្ចូលមុខងារថតរូបជាច្រើន ដូចជាមុខងារ Face Beauty មុខងារសែលហ្វី Filters Macro និងមុខងារជាច្រើនទៀត ចំពោះលែនទី១កាមេរ៉ាគោលមានទំហំ 13MP លែនទី២ 2MP ថតរូបព្រាលផ្ទៃខាងក្រោយ (Bokeh) លែនទី៣ 2MP សម្រាប់ថតយកវត្ថុដែរមានគំលាត 4CM (Super Macro)។ រីឯសម្រាប់កាមេរ៉ាមុខមានទំហំ 8MP យើងអាចធ្វើការថតរូបសែលហ្វីបានយ៉ាងស្រស់ស្អាតផងដែរ។
ខ្ញុំជឿជាក់ថាបងប្អូនកំពង់តែទន្ទឹងរង់ចាំយ៉ាងអន្ទះសារហើយមែនទេ នៅសល់តែរយះពេលតែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះស្មាតហ្វូន vivo Y20 នឹងត្រូវធ្វើការដាក់លក់នៅលើទីថ្សារហើយ!

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post