header ads

Sponsor

ភ្នំពេញ៖ មានករណីធ្លាក់ដែកសរសៃមួយទៀតហើយ បណ្តាលឲ្យចំឡានមួយគ្រឿងដែលកំពុងធ្វើដំណើរតាមផ្លូវ នារសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០២១ នេះនៅចំណុចខុនដូកំពុងសាងសង់ ឈ្មោះ Agile ស្ថិតនៅតាម​ផ្លូវ​លេខ៩៥​ សង្កាត់​បឹងកេងកង​៣​ ខណ្ឌ​បឹងកេងកង​ ។

អ្នកឃើញហេតុការណ៍ អះអាងថាមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ ដែលនេះសំណាងហើយចំថ្ងៃបុណ្យចូលឆ្នាំសកល មិនសូវមានការមមាញឹក កុំអីពិតជាគ្រោះថ្នាក់ខ្លាំងមែនទែនហើយ។

ប្រជាពលរដ្ឋ សំណូមពរឲ្យអាជ្ញាធរមានវិធានការចំពោះការដ្ឋានសំណង់មួយផង ព្រោះនេះមិនមែនជាលើកទី១នោះទេ ។

រថយន្តខាងលើត្រូវបានគេស្គាល់ថាជារបស់ពិធីករប្រចាំ​ប៉ុស្តិ៍​ទូរទស្សន៍​ហង្ស​មាស គឺ​លោក សុខ រ៉ា​ស៊ី ទោះជា​យ៉ាងណា គេ​ឃើញ​ភាគី​ខាង​ការដ្ឋាន​សំណង់ កំពុងធ្វើការ​ចរចារ​ជាមួយ​ពិធីករ​ល្បីឈ្មោះ​គឺ​លោក សុខ រ៉ា​ស៊ី ដើម្បី​បញ្ចប់រឿង​ផង​ដែរ តែលោកបានឲ្យដឹងផងដែរថា សំណាង​ហើយ​ដែល​លោក​ជិះ​ក្នុង​រថយន្តគ្រាន់តែរងការខូ​ចខាត ចុះបើធ្លាក់​ត្រូវចំ​អ្នក​ជិះ​ម៉ូតូ​វិញ មិនដឹង​មាន​គ្រោះថ្នាក់​យ៉ាងណា​នោះ​ទេ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post