ក្រោយមានបណ្តាញសារព័ត៌មានជាច្រើនបានចុះផ្សាយថាបុរសម្នាក់ដែលពាក់មួកថតពីចំហៀងនេះ ថាជាឃាតករបាញ់សម្លាប់នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅមុខ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ពេលនេះមានបុរសម្នាក់បានអះអាងថាបញ្ជាក់តាមរយៈសារព័ត៌មានក្នុងស្រុកនាព្រឹកថ្ងៃទី ០៦ ខែមករា នេះថា មិនមែនជាឃាតករឡើយ។
បុរសដដែលបានបញ្ជាក់ថា គាត់សព្វថ្ងៃ(បុរសពាក់មួក) គាត់កំពុងប្រកបការងារធ្វើស្រែចម្ការនៅ និងរស់នៅភូមិទួលតាសេក ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលមានឈ្មោះ លីម ឈាង ហើយរូបភាពដែលបណ្តាញសង្គមហ្វេសប៊ុក និងសារព័ត៌មានភាគច្រើនបានផ្សព្វផ្សាយ គឺជារូបភាពតាំងពី៧ឆ្នាំមុនមកម្លេះ ។
ជាមួយគ្នានេះដែរលោកក៏បានស្នើរសុំឲ្យបណ្តាញសង្គមហ្វេសប៊ុក និងសារព័ត៌មានដែលបានយករូបថតរបស់លោកហើយសរសេរថា ជាជនសង្ស័យឃាតករ បាញ់សម្លាប់មន្ត្រីនគរបាល មេត្តាជួយកែតម្រូវ ព្រោះវាប៉ះពាល់ដល់កត្តិយសគាត់ជាខ្លាំង ៕