ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ លោក សៀង ប៊ុនធី និងអ្នកនាង កែវ ភ័ណ្ឌរដ្ឋធីតា ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ១៧អឺ១ ផ្លួវលេខ៤៧ សង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលជាម្ចាស់ គណីផេកហ្វេសប៊ុកឈ្មោះអាដាលក់កាបូប បានឡាយ សុំទោស ជាសារធារណៈ តាមបណា្តញ សង្គមហ្វេសប៊ុក ជូនដល់ លោក សេង រុយ (Zheng Rui) ដែលជាម្ចាស់ផេក លក់ការបូបមនុស្សស្រី។
កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ម្ចាស់ផេកអាដាលក់កាបូបបានឡាយវីឌីអូ តាមបណ្តាញសង្គមហ្វេសប៊ុកដោយបាននិយាយប្រើប្រាស់ពាក្យពេចមិនសមរម្យដែលធ្វើឲ្យមានការភាន់ច្រឡំ និងប៉ះពាល់ដល់កត្តិយស និងសេចក្តីថ្លៃថ្នូររបស់លោក សេង រុយ ដែលជាអតីតថៅកែរបស់ខ្លួន ។
ម្ចាស់ផេកអាដាលក់កាបូបបានឡាយវីឌីអូដែលមានខ្លឹមផ្សារដូចតទៅ៖ យើងសូមធ្វើការសុំអភ័យ ទោសដោយក្តីអនុគ្រោះពីលោក សេង រុយ នូវកំហុសដោយអចេតនា ដោយខ្វះ ការពិចារណា ខឹងសម្បារ និងមិនបានគិតគូរឲ្យបានគ្រប់ជ្រុងជ្រោយ ចំពោះរូបលោក កន្លងមក។
យើងខ្ញុំសូមសម្តែងការសោកស្តាយជាពន់ពេកនូវកំហុកឆ្គងដោយអចេតនាកន្លង របស់យើងខ្ញុំ ហើយយើងខ្ញុំសន្យាចំពោះលោក សេង រុយ ថាយើងមិនឲ្យមានកំហុសបែបនេះទៀតនោះទេ។ យើងខ្ញុំទាំង២ សង្ឃឹមថា លោក សេង រុយ បានឃើញ និង អនុគ្រោះដល់រូបខ្ញុំទាំងពីរផងចុះ៕