header ads

Sponsor

ការអភិវឌ្ឍអចលនទ្រព្យប្រភេទវីឡាទោលប្រណីតៗក្នុងតំបន់នានាជុំវិញរាជធានីភ្នំពេញ កំពុងតែរីកដុះដាល ក្រោយពីបរិបថនៃការរស់នៅបច្ចុប្បន្នកំពុងតែមានទំនោរផ្លាស់ប្តូរទៅរកជីវិតបែបទំនើបស៊ីវិល័យ ហើយទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អតិថិជន ដែលចង់បានការរស់នៅប្រកបដោយផាសុកភាព ឯកជនភាព និងឧត្តមភាព។

បុរី ប៉េង ហួត ដែលត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យឈានមុខគេមួយក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងការសាងសង់វីឡាទោលជាច្រើនប្រភេទ ដែលរួមបញ្ចូលលទាំងរចនាបទអឺរ៉ុបបែបបុរាណ និងស្របទៅនឹងវប្បធម៍របស់ខ្មែរ ជាពិសេសវីឡាឃ្វីនកំពុងទទួលបានការចាប់អារម្មណ៍ច្រើន និងពេញនិយមពីសំណាក់អតិថិជន ។

វីឡាឃ្វីន ជាប្រភេទគេហដ្ឋានបែបភូមិគ្រឹះបង្ហាញពីកិត្យានុភាព និងឧត្តមភាពបែបទំនើបទាន់សម័យ ដែលត្រូវបានសាងសង់ឡើងដាច់ៗពីគ្នា ខ័ណ្ឌដោយរបងដែលមានលក្ខណៈឯកជនធំទូលាយទាំងទំហំផ្ទៃដី និងទំហំវីឡា។

ផ្នែកខាងក្នុងមានលក្ខណៈធំទូលាយ អំណោយផលក្នុងការជួបជុំ និងប្រារព្ធកម្មវិធីផ្សេងៗស័ក្ដិសមសម្រាប់គ្រួសារដែលមានសមាជិកច្រើន ហើយត្រូវបានបែងចែកជាបន្ទប់ទទួលភ្ញៀវ ផ្ទះបាយ បរិវេណទទួលទានអាហារ បន្ទប់គេង បន្ទប់ទឹកដាច់ដោយឡែកពីគ្នា គួបផ្សំនឹងគ្រឿងសង្ហារិមទំនើបទាន់សម័យក្នុងការប្រើប្រាស់ដែលធ្វើឱ្យការរស់នៅប្រកបដោយផាសុកភាព។

វីឡាឃ្វីន ត្រូវបានសាងសង់ដោយគិតគូរយ៉ាងម៉ត់ចត់ជាមួយបរិស្ថាន និងលំហបៃតងធម្មជាតិជាច្រើន ដែលរួមមានសួនច្បារធំទូលាយ សួនផ្កា និងដើមឈើផ្សេងៗព័ទ្ធជុំវិញ ផ្តល់ជូននូវបរិយាកាសស្រស់ស្រាយបែបធម្មជាតិ ស្ងប់ស្ងាត់គួរឱ្យចង់រស់នៅ។

ដើម្បីជ្រាបអំពីវីឡាឃ្វីនឱ្យបានកាន់តែច្បាស់ យើងខ្ញុំសូមអញ្ជើញអតិថិជនមកសាកសួរព័ត៌មានលម្អិតនៅការិយាល័យលក់របស់បុរី ប៉េង ហួត ឬទាក់ទងមកទូរសព្ទលេខ 098 / 016 / 017 596 789 សហការីយើងខ្ញុំនឹងនៅចំាទទួលស្វាគមន៍ និងប្រឹក្សាយោបល់ជូនលោកអ្នកយ៉ាងគាប់ចិត្ត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post