header ads

Sponsor

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយ ធ្វើឲ្យបុរសម្នាក់បែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅហ្នឹងកន្លែង និងម្នាក់ទៀតស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ក្រោយពួកគេជិះម៉ូតូធុនធំមួយគ្រឿងក្នុងល្បឿនលឿនហើយជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង នៅក្បែរមន្ទីរពេទ្យុមិត្តភាពខ្មែរ-សូវៀត ហៅមន្ទីរពេទ្យរុស្ស៊ីប្រហែល៣ម៉ែត្រកាលពីវេលាម៉ោង១១ និង២៥នាទីយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សពជនរងគ្រោះទាំងពីរនាក់នោះគេនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ។

ដំបូងគេឃើញម៉ូតូធុនធំ កម្លាំង1200CC ពណ៌ខ្មៅលាយស ពាក់ស្លាកលេខភ្នំពេញ 1FH- 6696 ត្រូវបានបុរសពីរនាក់ជិះឌុបគ្នាតាមបណ្ដោយផ្លូវលេខ២៧១ ក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿន។

លុះមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង ធ្វើឲ្យម៉ូតូអូសជាង៥០ម៉ែត្រ និងបណ្ដាលឲ្យបុរសម្នាក់បោកក្បាលនិងបង្គោលភ្លើងនៅកណ្ដាលផ្លូវ ធ្លាយខួរស្លាប់ភ្លាមមួយរំពេច និងម្នាក់ទៀតបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។

សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយជួយសម្រួលចរាចរណ៍ដល់អ្នកដំណើរ និងទាក់ទងទៅសមត្ថកិច្ចជំនាញមកធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រង់ចាំដោះស្រាយតាមក្រោយ ។ ចំណែកសពជនរងគ្រោះទាំងពីរ ត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុនិងទាក់ទងទៅសាច់ញាតិឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post