header ads

Sponsor

ភ្នំពេញ: បុរសម្នាក់ និងស្ត្រីរួមដំណើរម្នាក់ទៀត បើករថយន្តព្រូស មួយគ្រឿងសង្ស័យស្រវឹងស្រាធ្លាក់ភ្នែក បោះពួយក្នុងល្បឿនលឿនជ្រុលទៅបុកទម្លុះចូលផ្ទះអ្នកលក់ឥវ៉ាន់ចាប់ហួយមួយកន្លែងបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួនធំ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស កាលពីវេលាម៉ោង០១យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៨ ខែមករាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ ១៩៨៦កែងនឹងផ្លូវ ១០០៧ ក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនឹងនារីម្នាក់ទៀតបើករថយន្ត toyota prius មួយគ្រឿងពណ៌ទឹកសមុទ្រពាក់កណ្ដាលលេខភ្នំពេញ2BH-4500ធ្វើដំណើរតាមបណ្ដោយផ្លូវ ១០០៧ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុ ខាងលើកែងងនិងផ្លូវ ១៩៨៦ រថយន្តបានបត់នោះទេទៅត្រង់បុកទម្លុះចូលផ្ទះអ្នកលក់ឥវ៉ាន់ចាប់ហួយបណ្ដាលឲ្យរងការខូចខាតសម្ភារៈមួយចំនូនធំចំណែករថយន្តបង្កទៅមុខលែងរួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជិតកន្លះម៉ោង ដោយមិនត្រូវគ្នាទើបសមត្ថកិច្ចទំនាក់ទំនងទៅផ្នែកជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post