header ads

Sponsor

ក្រោយពីបាត់វត្ដមានតារាកំប្លែងជើងចាស់ លោកតា ស៊ុយ ចាន់ ហៅលោកតា បុិគក់ គិតរហូតមកដល់ពេលបច្ចុប្បន្នប្រមាណ ជាង១០ឆ្នាំមកនេះ មានមិនច្រើនទេដែលដឹងថាតើសព្វថ្ងៃលោកតា បុិគក់ រស់នៅទីណាហើយប្រកបរបរអ្វីទេ?

លោកតាប៉ិគក់ បានបាត់វត្តមានពីសិល្បៈបន្ទាប់ពីលោកតាបានធ្លាក់ខ្លួនឈឺរហូតបាត់បង់សមត្ថភាពសិល្បៈ ដោយសព្វថ្ងៃលោកមានវ័យចាស់ផង មិនអាចចេញទៅណាបានឡើយ ដោយជួលផ្ទះគេស្នាក់នៅ និងជួលតូបគេលក់ម្ជូរនៅ ម្តុំសាលាទួលគោក ១ខែ២០០$ មានលក់ការហ្វេនិងម្ជូ ជាមួយកូនស្រី។

បើតាមលោកអ៊ឹម ជីវា បានឲ្យដឹងថាថ្ងៃនេះ ទី២៩ ខែមករា ឆ្នាំ២០២១នេះ លោកបានមកសួសុខទុក្ខ និងជូនថវិការខ្លះដល់គាត់ខ្លះ ។

លោកតាបុិគក់គាត់គឺជាតាសម្តែងនិងកំប្លែងជើងចាស់ ដែលមានវ័យ ៧៨ឆ្នាំ គាត់ធ្លាប់ថតអោយផលិកម្មជាច្រើន និងជាពិសេសគឺធ្លាប់ថតកំប្លែងអោយទូរទស្សន៍ នានាផងដែរ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post