header ads

Sponsor

កណ្ដាល៖ ដំណឹងបឋម៖ មន្ដ្រីយោធាពាក់ផ្កាយមួយ និងត្រូវជាម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព សុខ ម៉េង នៅស្រុកអង្គស្នួល ខេត្តកណ្ដាល ម្នាក់ បានដកកាំ-ភ្លើ-ងខ្លីវា-យក្បាលសន្ដិសុខម្នាក់ បណ្ដាលឲ្យដួលសន្ល-ប់ក្នុងថ្លុកឈា-ម បង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំង នៅវេលាថ្ងៃត្រង់ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១នេះ។

នេះបើតាមមន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនបង្កខាងលើនេះគឺជាម្ចាស់គ្លីនិចនេះតែម្ដង ហើយក៏ជាមន្ដ្រីយោធាពាក់ផ្កាយមួយផងដែរ ហើយសមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រោយកើតហេតុ ជនបង្កក៏ត្រូវត្រូវបានសមត្ថកិច្ចឃាត់-ខ្លួនដើម្បីយកទៅសួរនាំផងដែរ។

ដើមហេតុដែលឈានដល់ការប្រើហិង្សានេះ បើតាមការបញ្ជាក់ពីសមត្ថកិច្ចមូលដ្ឋានគឺដោយសារតែរឿងតូចតាចមួយ (បាត់ស្បែកជើងភ្ញៀវ) ហើយជនរងគ្រោះជាសន្តិសុខនៅយាមនៅទីនេះអត់បានដឹងតែប៉ុននោះ ៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post