Sponsor

សិង្ហបុរី ថ្ងៃទី​ ២១ ខែមករាឆ្នាំ ២០២១-- បច្ចេកវិទ្យា BIGO

ដែលជាក្រុមហ៊ុនមានទំនួលខុសត្រូវលើ Platform​ Live streaming នឹង video ខ្លីៗ Likee (វីដេអូខ្លី)​ទទួលស្គាល់ជាង ៧៨ អ្នកផ្សាយផ្ទាល់ជុំវិញពិភពលោកនៅព្រឹត្តការណ៍ BIGO Awards Gala ២០២១ សម្រាប់ការច្នៃប្រឌិតបង្កើតថ្មីនិងឧត្តមភាពក្នុងការផលិតវីដេអូមាតិកាបែបផ្សាយផ្ទាល់ (livestreamed)។ ​នេះជាហ្គាឡាលើកទីពីរ​ត្រូវបានរៀបចំទាំងស្រុងលើ Bigo Live app នៅទូទាំង ២០ ម៉ោង ប្រចាំតំបន់ (Timezone) និង ១៥០ ប្រទេសក្នុងទ្វីបទាំង​ ៥ និងត្រូវបានមើលដោយរាប់លាននាក់នៅជុំវិញពិភពលោក។

អ្នកឈ្នះពី ហ្គាឡា

ប្រធានបទនៅឆ្នាំនេះគឺ ការតភ្ជាប់ពិភពលោក ដែលបានផ្តោតទៅលើអ្នកផ្សាយផ្ទាល់នៅលើ Bigo Live ដែលបានបង្កើតមាតិកាយ៉ាងធំទូលាយសម្រាប់ទស្សនិកជននិងអ្នកគាំទ្រខណៈពេលវេលាមួយដ៍តានតឹងកាលពីឆ្នាំមុន។ ពានរង្វាន់នេះជាការទទួលស្គាល់ស្នាដៃនៃអ្នកផ្សាយផ្ទាល់នៅទូទាំងតំបន់និងជុំវិញពិភពលោក រួមមាន ជ័យលាភីមាន ៤ ប្រភេទគឺ អ្នកផ្សាយកំពូលក្នុងតំបន់ គ្រួសារកំពូលប្រចាំតំបន់ អ្នកផ្សាយកំពូលទូទាំងពិភពលោក និងគ្រួសារកំពូលទូទាំងពិភពលោក ។ អំឡុងពេលកម្មវិធី ហ្គាឡា ទស្សនិកជនរបស់ Bigo អាចចូលរួមដោយការបោះឆ្នោតសម្រាប់ "ការសម្តែងល្អបំផុត"  "អ្នកផ្សាយល្អបំផុត" និង "គ្រួសារល្អបំផុត"។ ការឈ្នះផ្សាយត្រូវបានគេសរសើរលើភាពច្នៃប្រឌិតពីការសម្តែងរបស់ពួកគេរួមទាំងតន្ត្រីនិងសម្តែងរបាំ កំប្លែង បង្រៀនផ៉ាត់មុខ ម៉ូដនិងវីដេអូអប់រំជាដើម។ អ្នកឈ្នះរួមបញ្ចូលទាំងបុគ្គលម្នាក់ៗ ក៏ដូចជា ៧២ គ្រួសារដែលត្រូវបានបង្កើតឡើងដោយក្រុមអ្នកប្រើប្រាស់នៅក្នុង Bigo។

ការសម្តែងនៅហ្គាឡា

អ្នកផ្សាយផ្ទាល់នៅហ្គាឡាបានបញ្ចេញការសម្តែងដ៏ឆ្នើមរបស់ពួកគេដែលរួមបញ្ចូលចម្រៀងពេញនិយម រាំបែប K-POP និងជាឌីជេ និងការសម្តែងបែបជនជាតិភាគតិចដូចជា Urdu ដែលបញ្ជាក់អំពីសាមគ្គីភាពគឺជាភាពខ្លាំងរបស់ Bigo។ ទស្សនិជនបានបង្ហាញការគាំទ្រនិងទាក់ទងជាមួយនឹងការផ្សព្វផ្សាយនៅលើ Bigo តាមរយៈកម្មវិធី ជជែកផ្ទាល់ (Live Chat) និងលក្ខណៈជាសារដែលបានរត់លើស្គ្រីនផ្សាយផ្ទាល់ផងដែរ។

អំពី BIGO Technology

Bigo Technology ជាក្រុមហ៊ុនបច្ចេកវិទ្យាមួយដែលរីកចម្រើនយ៉ាងឆាប់រហ័សនៅប្រទេសសិង្ហបុរីដែលមានការិយាល័យជាង ៣០ និងមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ ៦ នៅជុំវិញពិភពលោក។ ផលិតដោយបច្ចេកវិទ្យាវៃឆ្លាតសិប្បនិម្មិត (Artificial Intelligence Technology) BIGO  ជាផលិកម្មវីដេអូជាមូលដ្ឋាន និងសេវានានាទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងដោយមានអ្នកប្រើប្រាស់សកម្មប្រចាំខែជិត ៤០០ លាននាក់នៅក្នុងជាង ១៥០ប្រទេស ។ ទាំងនេះរួមមាន Bigo Live (ការផ្សាយបន្តផ្ទាល់) Likee (វីដេអូខ្លី)។

សូមចូលទៅកាន់គេហទំព័រ www.bigo.sg សម្រាប់ព័ត៌មានបន្ថែមអំពីម៉ាកនិងផលិតផលរបស់ BIGO។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor