header ads

Sponsor

(ភ្នំពេញ)៖ យុវជន ឡា កុសល អាយុ២០ឆ្នាំ ដែលមានគណនីហ្វេសបុក «LA Kosal» នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០១ នេះបានចូលមកសារភាពទោសកំហុសរបស់ខ្លួន និងបានសុំទោសជាសាធារណៈ ក្រោយរូបគេ បានបង្ហោះរិះគន់មើលងាយសមត្ថកិច្ច ពេលចាប់ផាកពិន័យចរាចរណ៍។

បើតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្វែងរកម្ចាស់គណនីហ្វេសបុកមួយនេះ ឱ្យចូលខ្លួនបំភ្លឺអំពីការចុះផ្សាយព័ត៌មានមិនមានប្រភពច្បាស់លាស់ ព័ត៌មានមិនពិត ដែលធ្វើឱ្យប្រជាពលរដ្ឋទូទៅ មានការយល់ច្រឡំ និងស្អប់សមត្ថកិច្ច លើការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។

បន្ទាប់ពីបានឃើញការចុះផ្សាយនៅលើផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឈ្មោះ ឡា កុសល ក៏បានចូលខ្លួនមកទទួលកំហុសរបស់ខ្លួនដែលបានប្រើប្រាស់គណនីហ្វេបុកឈ្មោះ «La kosal» ធ្វើការបង្ហោះព័ត៌មានមិនពិត មើលងាយដល់សមត្ថកិច្ច ក៏ដូចជា បង្ខូចកិត្តយសមត្ថកិច្ច បន្ទាប់ពីរូបគាត់ត្រូវបានសម្ថកិច្ចផាកពិន័យ ករណីការបើកបរល្មើសច្បាប់ចរាចរណ៍កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅត្រង់ចំណុចស្តុបស្ថានទុតវៀតណាម។

ពេលនោះយុវជនរូបនេះ បានបើកបរល្មើសភ្លើងសញ្ញាចរាចរណ៍ ហើយដោយសារតែការខឹង និងខ្វះការពិចារណាមួយពេល ក៏បានបង្ហោះសារជាអក្សរក្នុងហ្វេសបុកនូវព័ត៌មានមិនពិត កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ដែលមានខ្លឹមសារធ្វើឲ្យប៉ះពាល់កិត្តិយសសេចក្តីថ្លៃថ្នូដល់កិត្តិយសរបស់នគរបាលជាតិ។

ម្ចាស់ហ្វេសបុករូបនេះ បានទទួលស្គាល់នូវកំហុស និងសូមសន្យាថា ឈប់ប្រព្រឹត្តអំពើបែបនេះតទៅទៀតហើយ។ អាស្រ័យហេតុនេះសូមបងៗសមត្ថកិច្ច ក៏ដូចជាប្រជាពលរដ្ឋទាំងអស់មេត្តាយោគយល់ និងលើកលែងទោស ដល់រូបគាត់ផង។ ជាចុងបញ្ចប់ម្ចាស់ហ្វេសបុករូបនេះ សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ដើម្បីការពារអាយុជីវិតទ្រព្យសម្បត្តិរបស់ខ្លួនឯង និងអ្នកដ៏ទៃ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post