header ads

Sponsor

កំពង់ស្ពឺ​ ៖ កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ ២០២១វេលាម៉ោង​១​៧ និង៣០​នាទី កំលាំងនគរបាលផ្នែកគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ​ បានល្បាតមក​ដ​ល់ចំណុចភូមិចំរេីនផល​ ​ឃុំពោធិម្រាល​ ឃេីញមុខ​ស​ញ្ញាសង្ស័យ​ បីនាក់​ កំពុង​ជុំគ្នា​រួចបានហៅសួរនាំ​ ស្រាប់​តែជនសង្ស័យឈ្មោះ​ នូ សារ៉េត​ ភេទប្រុស​ អាយុ៣៦ឆ្នាំ​ ស្ទុះមក​ដាល់នគរបាលទាំង​កម្រោលត្រូ​វចំផ្ទៃមុខយ៉ាងដំណំ​ បណ្តាលអោយដួលនិងរងរបួស​ រួចជនសង្ស័យ​បានរត់គេចខ្លួនបាត់ ។

សមត្ថកិច្ច​បា​នបន្ដឆែកឆេរ​ និងឃាត់ខ្លួនបក្ខពួកម្នាក់ចំ​ណោម​ ៣​នាក់​ មានឈ្មោះ​ ម៉ន សុភាក់​ ភេទប្រុស​ អា​យុ២៥ឆ្នាំ​ រកឃេីញ​ ចម្ពាមកៅស៊ូ​ មួយនិងគ្រាប់​ថ្មមួ​យចំនួន​ តាមចម្លេីយ​សារភាពថា​ ពួកគេ​បាន​ប្រេី​ប្រាស់គ្រឿងញៀនមុនពេលសមត្ថកិច្ចមកដល់​ បញ្ជាក់​ កន្លង​មក​មានករណីគប់​ បាញ់​កញ្ចក់រថយន្ដជាញឹកញាប់​ ដែលចំណុចនេះអាច​ជាប់ពាក់ព័ន្ធ​នឹងក្រុម​ក្មេង​ទំនើង​ដែលតែងតែប្រេី​ប្រាស់គ្រឿងញៀនរួចចេញធ្វេីសកម្មភាព​ ​។

ករណី​ខាងលើ​សមត្ថកិច្ច​បានបញ្ជូនជនសង្ស័យមក​កាន់អធិ​ការដ្ឋាន​ នគរបាល​ស្រុក​ ដេីម្បីសាកសួរ​ តេ​ស្ត​ទឹក​នោម​ រក​សារធាតុ​ញៀន​(+)​ និងចំណាត់ការ​តាមនីតិវិធី​ បន្ដស្រាវជ្រាវ​រកជនដៃដល់​បក្ខពួក​ ក្នុងករណីប្រេីហិង្សាដោយ​ចេតនា​មកលេីសមត្ថកិច្ច​៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post