header ads

Sponsor

មុននេះបន្តិច នាព្រឹកថ្ងៃទី ០៦ ខែមករា ឆ្នាំ២០២១នេះ លោក ផែង វណ្ណៈ បានទម្លាយពី សាវតា​មុខសញ្ញា​ បាញ់សម្លាប់​ នាយរងការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ៖​

ឈ្មោះ​ អ៊ា​ ណារ៉េន​ ហៅ​ រិន​ ផាន់​ អាយុ​ ៣៨​ ឆ្នាំ​ អតីត​ទាហាន​កម្ម៉ង់ដូ​ ស្នាក់​នៅ​ផ្ទះលេខ​ ៥៨​ អ៉ឺ១​ ផ្លូវ​ ១១០​ ភូមិ​ ១៦​ សង្កាត់​ផ្សា​រកណ្ដាល​ ១​ ខណ្ឌ​ ដូនពេញ​ ។

នៅដេីមឆ្នាំ​ ២០០៣​ ឈ្មោះ​ អ៊ា​ ណារ៉េន​ និង​ បក្ស​ពួក​ ធ្លាប់​ធ្វើ​សកម្មភាព​ប្លន់​បាញ់​សម្លាប់​ លោក​ ឱម​ រដ្ឋ​សាឌី​ ប្លន់​យកទូរស័ព្ទដៃ​ ណូគា​ ៩២០០​ នៅ​ចំណុច​ជិត​ផ្សារ​កាប់គោ​ សង្កាត់​ ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ ។

ក្រោយ​ធ្វើ​សកម្មភាព​ប្លន់​បាញ់​សម្លាប់​លោក​ ឱម​ រដ្ឋ​សាឌី​ កម្លាំង​ជំនាញ​ ការិយាល័យ​ប្រឆាំង​ភេរវកម្ម​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ បានស្រាវជ្រាវចាប់ឃាត់ខ្លួន​ អ៊ា​ ណារ៉េន​ និង​ បក្ស​ពួក​ ឈ្មោះ​ផាត​ បញ្ជូនទៅ​ តុលាការ​រាជធានី​ភ្នំពេញ​ ។ តុលាការ​រាជធានី​បានផ្ដន្ទាទោសដាក់​ពន្ធនាគារ​ ។

នៅ​ឆ្នាំ​ ២០១៨​ ឈ្មោះ​ អ៊ា​ ណារ៉េន​ បានចេញ​ពី​ពន្ធនាគារ​ ។

នៅយប់ថ្ងៃទី​ ៣០​ ខែ​ ធ្នូ​ ឆ្នាំ​ ២០២០​ ឈ្មោះ​ អ៊ា​ ណារ៉េន​ បាន​បាញ់​សម្លាប់​នាយរងការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ក្នុងហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​មុខ​ ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ ។ ប្រភពមួយ​បានបញ្ជាក់​ថា​ មូលហេតុ​ដែល​ អ៊ា​ ណារ៉េន​ បាញ់សម្លាប់​ នាយរងការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ ព្រោះតែ​ពេល​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ ជនរងគ្រោះ​ បាន​ជេរ​ប្រមាថ​ដោយពាក្យ​អសុរោះ​ជាច្រើន​ទៅលេី​ អ្នកបេីកបរ​ រថយន្ដ​ Rx300 ដែល​ធ្វើ​ឲ្យ​ អ៊ា​ ណារ៉េន​ ខឹង​ក៏​បាញ់​សម្លាប់​តែម្ដង​ ។ (​ ករណី​អ្នកលេង​ ប៉ះ​អ្នកមែន​ ហេីយ​អ្នកមែន​ជាមុខសញ្ញាចាស់ថែមទៀត​ )

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post