header ads

Sponsor

បើយោងទៅតាមការសិក្សា ក៏ដូចជាការស្រាវជ្រាវអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ទៅលើវិស័យទិចណូឡូជី ហើយនឹងសម័យកាលសម្ភារៈនិយមស្មាតហ្វូនទំនើប គឺថាមានការរីកដុះដាលប្រៀបបានដូចជាមែកឈើបែកធាងអញ្ចឹង។

មិនចាំបាច់ចាប់អារម្មណ៏ទៅទីណាឆ្ងាយនោះទេ ក្រឡេកមកមើលវិស័យស្មាតហ្វូនក្នុងស្រុកយើងវិញ ចំពោះអ្នកដែរនិយមប្រើប្រាស់ទៅលើស្មាតហ្វូនទំនើបៗ មិនថានៅទីក្រុង ឬជនបទ មិនថាទៅលើកុមារ វ័យជំទុង ឬក៏វ័យចំណាស់ ភាគច្រើនគឺសុទ្ធសឹង្ហតែមានស្មាតហ្វូនក្នុងដៃ ជាមួយនឹងការប្រើប្រាស់នូវបណ្តាញសង្គម...!

ជាក់ស្តែកក៏ដូចជាវិស័យស្មាតហ្វូន vivo បច្ចុប្បន្នគឺថាមានការរីកសុះសាយខ្លាំង ជាមួយនឹងការផ្តល់ជូននូវបទពិសោធន៏ថ្មីៗ មានកំណែទម្រង់ Update ឲ្យកាន់តែប្រសើរឡើងពីមួយជំនាន់ទៅមួយជំនាន់។ ជាពិសេសរីឯតម្លៃក៏សមរម្យល្មមអាចឲ្យអ្នកដែរមានកម្រិតថវិការមធ្យមអាចជាវយកទៅប្រើប្រាស់បាន។

ថ្មីៗនេះក្រុមហ៊ុនស្មាតហ្វូន vivo ប្រចាំប្រទេសកម្ពុជា ក៏បានធ្វើការប្រកាសត្រៀមបញ្ចេញស្មាតហ្វូនរបស់ខ្លួនមួយស៊េរីនៃត្រកូល Y ម៉ូឌែល vivo Y51 ដែរជាស្មាតហ្វូនដំបូងគេបង្អស់សម្រាប់បញ្ចេញនាដើមឆ្នាំ 2021 នេះផងដែរ។

ចំពោះស្មាតហ្វូន vivo Y51 នេះបានផ្តល់មកជាមួយនឹងលក្ខណៈសម្បត្តិពិសេសជាច្រើនខុសប្រែកពីត្រកូល Y ជំនាន់មុនៗ។

1. អេក្រង់រាបស្មើរ ទំហំ 6.58 អ៊ីញ AMOLED កញ្ចក់រាងកោង 3D អាចបង្ហាញរូបភាពបានក្នុងកម្រិត 2408 × 1080 (FHD+)

2. ប្រើបន្ទះឈីប Qualcomm Snapdragon 662

3. CPU Octa-core ដំណើរការបានក្នុងល្បឿន 2.4 GHz

4. មានរ៉េម 8GB, អង្គផ្ទុកទិន្នន័យ 128GB

5. មានថ្មទំហំធំ 5០00 mAh / 18W Fast Charge

6. ដំណើរការដោយ Android 11 និងស្បែក Interface ប្រភេទ Funtouch OS 11

7. មានកាមេរ៉ាមុខទំហំ 16MP Super Night Selfie, កាមេរ៉ាក្រោយបីគ្រាប់ : Rear 48MP Ultra Stable Video+8MP+2MP (Super Wide-angle / Bokeh / Super macro)

8. មានជម្រើស 2ពណ៌ : Titanium Sapphire / Crystal Symphony

9. អាចប្រើស៊ីមកាតបានពីរ

10. មានមុខងារ Face Unlock+ Fingerprint Scanner
រីឯសម្រាប់តម្លៃក្រុមហ៊ុនក៏បានធ្វើការបង្ហើបមកដែរហើយគឺតម្លៃខ្ទង់ $2x9។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post