header ads

 នៅថ្ងៃនេះ ក្រុមហ៊ុន vivo ប្រចាំនៅប្រទេសកម្ពុជា បានប្រកាសចេញលក់ជាផ្លូវការនូវស្មាតហ្វូនត្រកូល Y ម៉ូដែល vivo Y51 នៅលើទីផ្សារក្នុងប្រទេសកម្ពុជា ហើយជាមួយតម្លៃ 259 ដុល្លារតែប៉ុណ្ណោះ។ vivo Y51 គឺជាស្មាតហ្វូនជំនាន់ថ្មី ដែលមានការរចនារូបរាងតួរខ្លួនផ្គុំឡើងពីកញ្ចក់នៅផ្ទៃខាងមុខ និងជ័ររលោងដូចកញ្ចក់នៅផ្ទៃខ្នងខាងក្រោយ ដែលរំលេញជាមួយនឹងផ្ទៃពណ៌ប្រដេញពីរពណ៌យ៉ាងស្រស់ស្អាត ដោយពណ៌នៅត្រង់ផ្នែកខាងក្រោម គឺជាពណ៌ខៀវបែបទឹកសមុទ្ទ ប្រដេញឆ្លុះឡើងទៅលើបែកជាចេញពណ៌ស្វាយ ដែល vivo ហៅពណ៌នេះថា Crystal Symphony ហើយក្រៅពីពណ៌នេះ vivo Y51 នៅមានពណ៌ខៀវមួយទៀតហៅថា Titanium Sapphire។ vivo Y51 មានអេក្រង់ទំហំ 6.58 អ៊ីញជាប្រភេទបន្ទះបង្ហាញ IPS LCD ខ្នាត 21:9 រំលេចដោយឆកដំណក់ទឹក មានកម្រិតដង់ស៊ីតេភាពច្បាស់ 415ppi និងទ្រទ្រង់កម្រិតបង្ហាញចេញដល់ Full-HD+ ទំហំ 2408x1080 ភិចសែល នៅលើផ្ទៃបង្ហាញសរុប 82.2%។ ក្រុមហ៊ុន vivo បានហៅឈ្មោះអេក្រង់នេះថា Halo FullView Display។ ទៅលើសាច់រូបភាព-វីដេអូ ដែលបង្ហាញនៅលើផ្ទៃអេក្រង់របស់ vivo Y51 ឃើញថាមានគុណភាពច្បាស់ល្អ ជាមួយកម្រិតពន្លឺ និងកម្រិតពណ៌ ចាក់ចេញបានច្បាស់គ្រប់គ្រាន់ ពិសេសបំផុត សម្រាប់ការទស្សនាខ្សែភាពយន្តនៅលើ Youtube និងវីដេអូនលើ TikTok។ បន្ថែមពីនេះអេក្រង់របស់ទូរស័ព្ទឆ្លាតវៃស៊េរីថ្មីនេះ បានប្រើប្រាស់នូវបច្ចេកវិទ្យាចាក់ទឹកពណ៌កម្រិត DCI-P3 ជាមួយមុខងារ Eye Protection សម្រាប់ការពារភ្នែករបស់យើងថែមទៀតផង។


និយាយពីប្រព័ន្ធកាមេរ៉ាថតរូប និងវីដេអូនៅលើ vivo Y51 វិញម្តង  ដោយទូរស័ព្ទឆ្លាតវៃស៊េរីថ្មីនេះត្រូវបានvivo ដំឡើងកាណុងលែនកាមេរ៉ាក្រោយចំនួនបីគ្រាប់ជាប្រភេទ AI Lens រៀបនៅលើកញ្ចប់លែនរាងចតុកោណកែង និងមានអំពូល LED Flash មួយគ្រាប់។ លែនកាមេរ៉ាធំខាងលើគេមានទំហំដល់ 48MP ប្រើជាលែនគោលដែលមាន aperture 1.8 ដែលមានសមត្ថភាពផលិតរូបភាព និងវីដេអូបានច្បាស់ជាទីពេញចិត្តតែម្តង ដោយវាអាចផលិតសាច់វីដេអូបានក្នុងកម្រិត 1080 ភិចសែល ល្បឿន 30fps ដោយប្រើមុខងារទប់លំនឹង gyro-EIS ជាមួយ Ultra Stable Video ហើយក៏អាចផលិតសាច់វីដេអូ Slo-Mo បានក្នុងកម្រិត720 ភិចសែល ល្បឿន 120fps ផងដែរ។ ចំនែកកាមេរ៉ាជំនួយពីរគ្រាប់ផ្សេងទៀត គឺមានលែន Super Wide Angle ទំហំ 8MP មាន Aperture 2.2 អាចផលិតប្លង់រូបភាពបានទូលាយក្នុងកម្រិត 120 ដឺក្រេ និងមួយគ្រាប់ទៀតមានជាលែន Super Macro ទំហំ 2MP មាន Aperture 2.4 ប្រើសម្រាប់ផ្តិតយករូបវត្ថុនៅគៀកបំផុតក្នុងគម្លាត 4cm។ 

 

សម្រាប់កាមេរ៉ាមុខរបស់ vivo Y51 វិញគឺមានទំហំ 16MP មាន aperture 2.0 មានលទ្ធភាពផលិតរូបភាព និងវីដេអូសែលហ្វីបានច្បាស់អាចទទួលយកបានក្នុងលក្ខណមានកម្រិតពន្លឺគ្រប់គ្រាន់ បន្ថែមពីនេះវាក៏មានភ្ជាប់នូវមុខងារជំនួយក្នុងការថតជាច្រើនថែមទៀតផង ដោយក្នុងនោះមានដូចជា មុខងារជំនួយថតរូបពេលរាត្រី Night Mode មុខងារថតរូបកាត់ព្រាលផ្ទៃខាងក្រោយប្លង់ Portrait Mode និង HRD ជាដើម។ ហើយកាមេរ៉ាសែលហ្វីមួយគ្រាប់របស់ vivo Y51 មានតួរនាទីក្នុងការស្កែនមុខដោះសោរសុវត្ថិភាពជំនួសអោយការស្កែកក្រយ៉ៅម្រាមដៃនៅលើចំហៀងខាងស្តាំដៃផងដែរ។ ចូលដល់កំលាំងម៉ាស៊ីនវិញម្តង vivo Y51 ប្រតិបត្តិការលើបន្ទះឈីប Qualcomm Snapdragon 662 កម្រិត Octa-core 64bit អូសបានក្នុងល្បឿន 2.0GHz មានជំនួយពីរ៉េមទំហំ 8GB អង្គផ្ទុកទិន្នន័យស្រាប់ក្នុងម៉ាស៊ីន 128GB និងប្រើអង្គក្រាហ្វិច Adreno 610។ សម្រាប់ល្បឿនដំណើរការមុខងារ និងកម្មវិធីកម្សាន្តទូទៅនៅលើម៉ាស៊ីន vivo Y51 គឺរត់បានរលូនមិនមានភាពទាក់អាក់ឡើយ ដែលរំខានដល់ការចុចលេងកម្សាន្តរបស់យើងឡើង រីឯការអូសជាមួយហ្គេមឃើញថា មានភាពរលូន Smooth ល្អផងដែរ ដូចនេះ ការជ្រើសរើសប្រើជាមួយនឹង Y51 គឺពិតជាមានភាពជឿជាក់បំផុត។


ទូរស័ព្ទឆ្លាតវៃស៊េរីថ្មីនេះប្រតិបត្តិការដោយ FuntouchOS 11 ទ្រទ្រង់ដោយ Android 11។ Vivo Y51 មានថ្មទំហំ 5,000mAh ទ្រទ្រង់បច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន Fast Charge 18W ដែលការសាកពី 1% ឡើងទៅ 78% ប្រើពេល 67 នាទី។ អីចឹងមិនលឿនខ្លាំង ហើយក៏មិនយឺតពេលនោះដែរល្មមអាចទទួលយកបាន។ ថាមពលថ្មរបស់ Y51 សាកពេញម្តងអាចកំដរការប្រើប្រាស់ចុចកម្មវិធីលេងកម្សាន្តធម្មតាៗ បានជិត 2 ថ្ងៃ និងប្រើប្រាស់ច្រើនដូចជាទស្សនាវីដេអូលើ TikTok, Youtube, លេងហ្គេម និងប្រើប្រាស់កាមេរ៉ាថតរូបគឺវាគាំទ្របានជិតមួយថ្ងៃពេញដោយអត់បញ្ហាឡើយ។vivo Y51 គឺជាជម្រើសល្អបំផុតសម្រាប់លោកអ្នក ដែលកំពុងស្វែងរកទូរស័ព្ទស៊េរីថ្មី ដែលមានភ្ជាប់ដោយគុណសម្បត្តិយ៉ាងប្រពៃសម្រាប់ប្រើប្រាស់លេងកម្សាន្តប្រចាំថ្ងៃ ដោយមិនចំនាយថវិកាច្រើន។ vivo Y51 ត្រូវបានក្រុមហ៊ុន vivo Cambodia វៃតែមលក់លើទីផ្សារក្នុងប្រទេសយើងជាមួយតម្លៃខ្ទង់ $259 តែប៉ុណ្ណោះ។   

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post