header ads

Sponsor

រដូវកាលនៃពិធីបុណ្យចូលឆ្នាំចិនបានខិតជិតមកដល់ហើយ! មានត្រៀមអាំងប៉ាវហើយឬនៅបងប្អូន។

ថ្ងៃនេះមានដំណឹងពិសេសចែកជូនទៅកាន់បងប្អូនទាំងអស់គ្នាឲ្យបានជ្រាបអំពីការប្រូមូសិនពីក្រុមហ៊ុនទូរសព្ទ័ដៃ vivo ។ សម្រាប់អ្នកដែរកំពុងតែស្នេហាទៅលើស្មាតហ្វូន ដែរកំពុងតែចេញលក់ក្តៅៗ ម៉ូឌែលស្មាតហ្វូន vivo Y51 ពិតជាឱកាសមួយដ៏ពិសេសមែនទែន។

អាំងប៉ាវពិសេសសម្រាប់កាដូក្នុងឱកាសបុណ្យចូលឆ្នាំចិននាពេលខាងមុខនេះ ក្រុមហ៊ុនស្មាតហ្វូន vivo បានធ្វើការប្រូម៉ូសិនពិសេសជាមួយនឹងការបញ្ចុះតម្លៃទៅលើស្មាតហ្វូនស៊េរីថ្មីម៉ូឌែលដើមឆ្នាំ 2021 vivo Y51 ពីតម្លៃដើម $259 នៅសល់ត្រឹមតែ $239 តែប៉ុណ្ណោះ។ សម្រាប់កម្មវិធីប្រូមូសិនបញ្ចុះនេះដែរនឹងធ្វើឡើងចាប់ពីថ្ងៃទី01 ខែកុម្ភៈ ឆ្នាំ2021 រហូតដល់ថ្ងៃទី07 ខែកុម្ភៈ ឆ្នាំ2021។ ដូច្នេះកុំឲ្យខកខានឱកាសដ៏ពិសេសនេះកន្លងផុតទៅឲ្យសោះណា។

ចំពោះទូរសព្ទ័ឆ្លាត vivo Y51 នេះ បានផ្តល់មកជាមួយនឹង លក្ខណៈសម្បត្តិដូចជា៖
• អេក្រង់រាបស្មើទំហំ 6.58 អ៊ីញ AMOLED កញ្ចក់រាងកោងបន្ដិចបែប 3D អាចបង្ហាញរូបភាពបានក្នុងកម្រិត 2408 × 1080 (FHD+)
• ប្រើបន្ទះឈីប Qualcomm Snapdragon 662 
• CPU Octa-core ដំណើរការបានក្នុងល្បឿន 2.4 GHz
• មានរ៉េម 8GB, អង្គផ្ទុកទិន្នន័យ 128GB 
• មានថ្មទំហំធំ 5,000mAh / 18W Fast Charge
• ដំណើរការដោយ Android 11 និងស្បែក Interface ប្រភេទ Funtouch OS 11
• មានកាមេរ៉ាមុខទំហំ 16MP Super Night Selfie
កាមេរ៉ាក្រោយបីគ្រាប់: Rear 48MP Ultra Stable Video+8MP+2MP (Super Wide-angle / Bokeh / Super macro)
• មានជម្រើស 2 ពណ៌: Titanium Sapphire / Crystal Symphony
• អាចប្រើស៊ីមកាតបានពីរ
• មានមុខងារ Face Unlock+ Fingerprint Scanner

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post