header ads

Sponsor

ខេត្តកណ្ដាល: បុរសប្រមឹកប្រចាំភូមិម្នាក់ឲ្យតែផឹកស្រវឹងតែងតែមករករឿងវាយកម្ទេចរបស់របរគ្រឿងសក្ការៈបូជា និងរូបសំណាកហើយ យ៉ាងណា ក្រោយពីករណីនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ។

ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២1៩ខែមករាឆ្នាំ២០២១ នៅចំណុច រោងលោកតាចាស់ស្រុក ឈ្មោះលោកតាទេពស្ថិតក្នុងភូមិកំពង់ស្វាយកណ្ដាល ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។

ជនរងគ្រោះអ្នកប្ដឹង មានឈ្មោះ ចេង ងន ភេទប្រុស អាយុ៦៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដែក ជាអ្នកថែរក្សារោងលោកតាខាងលើ ។

ជនសង្ស័យមានឈ្មោះ សំរិត ដេត ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្ដិសុខក្រុមហ៊ុនឯកជនឃាត់ខ្លួន រស់នៅក្នុងភូមិកើតហេតុជាមួយគ្នា។
​ សម្ភារៈខូចខាត រូបសំណាកលោកតាទេព(ធ្វើអំពើស៊ីម៉ង់តិ៍) ចំនួន០១ រូបសំណាកសេះជ័រ ចំនួន០១និងសម្ភារៈសែនព្រេនមួយចំនួន។

សត្ថកិច្ចបានឲ្យដឹងថា កន្លងមកជនសង្ស័យខាងលើ ធ្លាប់បានវាយបំផ្លិចបំផ្លាញរោងលោកតាទេពនេះម្ដងរួចមកហើយតែនាក់ភូមិមិនបានប្ដឹងទេដោយយល់ថាអ្នកក្នុងភូមិក្បែរគ្នា ។ លុះនៅពេលកើតហេតុ គឺថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង​ ១២ ​និង​ ៣០នាទី ខណៈពេលដែលជនសង្ស័យស្រវឹងស្រាបានដើរលើផ្លូវបេតុងក្នុងភូមិស្វាយកណ្ដាលពីខាងត្បូងមកទិសជើង ដល់ចំណុចរោងលោកតាក៏ដើរសំដៅចូលទៅក្នុងរោងលោកតានោះតែម្ដង។

ក្រោយមកទៀតស្រាប់តែជនសង្ស័យ បានធ្វើសកម្មភាពស្រែកឡូឡា និងបានធ្វើសកម្មភាពចាប់បោះបោកបំផ្លិចបំផ្លាញសម្ភារៈបណ្ដាលឲ្យខូចខាត។

ក្រោយមកក៍មានប្រជាពលរដ្ឋក្នុងភូមិមករាយការណ៍ ដល់ប៉ុស្ដិ៍រដ្ឋបាលព្រែកថ្មីនគរបាលប៉ុស្ដិ៍បានចុះដល់កន្លែងកើតហេតុហើយបាននាំជនសង្ស័យកំពុងនៅកន្លែងកើតហេតុ មកកាន់ប៉ុស្ដិ៍រដ្ឋបាល និងបានបញ្ជូនបន្តមកអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីឃាត់ខ្លួនកសាងសំណុំរឿងតាមនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post